(ភ្នំពេញ)៖ តាមការស្រាវជ្រាវ គេបានរកឃើញវិធីព្យាបាលជម្ងឺទឹកនោមផ្អែមតាម បែបធម្មជាតិដោយប្រើប្រាស់ដើមរុក្ខជាតិ ដែលគេហៅថាឱសថធម្មជាតិ ហើយក៏មានអ្នកជម្ងឺខ្លះ ធ្លាប់បានសាកល្បងព្យាបាលបានទទួលផលផងដែរ ដោយវិធីព្យាបាល តាមបែបឱសថធម្មជាតិនេះ អ្នកជម្ងឺមិនចាំបាច់ចំណាយអស់លុយកាក់ច្រើននោះឡើយ ព្រោះឱសថធម្មជាតិនេះ វាជារុក្ខជាតិងាយរក។
* រកបានហើយអ្នកកើតជំងឺទឹកនោមផ្អែមខ្វះលទ្ធភាពព្យាបាល សូមកុំទាន់អស់សង្ឃឹមអី ព្យាបាលមិនអស់ប្រាក់ឡើយ។
* ឱសថធម្មជាតិព្យាបាលទឹកនោមផ្អែម បានជាច្រើនអ្នកមកហើយជួយស៊ែរ បន្តផងដូចជាការធ្វើបុណ្យផងដែរ!
ទី១៖ ត្រូវរកដើម ដង្ហិត ដើមដង្ហិតមានពីរយ៉ាង ទី១ដង្ហិតតូចពណ៍រាងក្រហម
ទី២៖ ដើមដង្ហិតពណ៍ខៀវគេហៅថាដង្ហិតធំ ដង្ហិតទី២នេះឯងគឺជាដង្ហិតដែលត្រូវយកមកធ្វើថ្នាំ។
* មួយមុខទៀតគឺដើមអំពិលប្រក់ផ្លែរ។
* វិធីធ្វើ៖
- កាប់ដើមដង្ហិតហាលវាឲ្យស្ងួត
- ចិញ្ច្រាំដើមអំពិលប្រក់ផ្លែ ហើយហាលឲ្យស្ងួត
- ដង្ហិត១គីឡូ ដាក់អំពិលប្រក់ផ្លែ៣ខាំ រួចចែកជា៧ចំណែក សម្រាប់ស្ងោរ៧កំសៀវហូបជាបន្ត។
បើសិនជាមានមិត្ត ឬបងប្អូនគួរតែចំណាយពេលពិសាថ្នាំនេះ ចំនួនប្រាំពីរកំសៀវរួចទៅពិនិត្យជាតិស្ករ គឺបានកាត់បន្ថយជាតិស្ករហើយ បើសិនជាពិសាបានប្រាំពីរកំសៀវ អ្នកអាចពិសាទឹកក្រូចក៏បានដែរ តែហាមដាច់ខាតកុំពិសាស្រា។
ប្រសិនបើមានមិត្តភក្តិ ឬបងប្អូនដែលមានកើតជំងឺទឹកនោមផ្អែមគួរតែជួយ Share ចែករំលែកអោយបងប្អូន ឬមិត្តភក្តិ នឹងបងប្រុសបងស្រី និងលោកពូអ្នកមីនបានឃើញទាំងអស់គ្នាផង។ ការចែករំលែកអោយមិត្តភក្តិបានឃើញ ផងដូចជាការធ្វើបុណ្យផងដែរ។
ប្រភពពីក្មួយប្រុស Chann Rithy ដែលប្រើវិធីនេះជួយព្យាបាលគេបានជា ជាច្រើនអ្នកមកហើយ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន។ វិធីនេះអាចប្រើសាកល្បង នៅពេលដែលអ្នកមិនមានជម្រើសផ្សេងៗ៕ (ដកស្រង់ពីហ្វេសប៊ុកឈ្មោះ អ៊ាង សុផល្លែត)
អ្នកកើតជម្ងឺទឹកនោមផ្អែម ពេលមានដំបៅព្យាបាលមិនងាយជា