(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យនេះ តាមរយៈ Facebook សីហា បានទម្លាយនូវរឿងដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវដឹងដែលលោក សម រង្ស៊ី បានចុះហត្ថលេខានៅនៅទីក្រុង Greensboro នៃរដ្ធ North Carolina ឆ្នាំ២០១៣ ជាមួយនិងលោក កុសល កើត ជនជាតិយួន ដើម្បីទទួលស្គាល់ ជនជាតិយួនដេហ្កាទាំងអស់ ដែលរស់នៅភាគខាងជើងប្រទេសកម្ពុជា គឺជាជនជាតិខ្មែរ ព្រមទាំងកាត់ដីមួយចំនួនផងដែរ។
ខាងក្រោមនេះជាការទម្លាយរឿងពិតរបស់ Facebook សីហា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ទម្លាយការពិត៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់៖ សម សារី ក្បត់ជាតិ - សម រង្ស៊ី ជាកូនក៏ក្បត់ជាតិដែរ!»
ថ្ងៃនេះផេកហ្វេសប៊ុក សីហា ខ្ញុំបានទទួលនូវព័ត៌មាន និងសំណុំឯកសារជាច្រើនពីប្រជាជនខ្មែរអាមេរិកាំងរស់នៅទីក្រុង Greensboro នៃរដ្ឋNorth Carolina –USA និងបានសុំឲ្យផេកហ្វេសប៊ុកជួយទំលាយរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រព្រឹត្តនូវទង្វើក្បត់ជាតិ ដែលប្រជាជនកម្ពុជា ទាំងមូលត្រូវតែដឹងឲ្យបានច្បាស់ទាំងអស់គ្នា ព្រោះថាអ្វីដែលលោក សម រង្ស៊ី នៅរង់ចាំនោះគឺនៅសល់តែមួយជំហ៊ានទៀតតែប៉ុណ្ណោះគឺ គាត់នឹងបានសំរេច នូវផែនការក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជាបាន១០០%ហើយ។
ដើម្បីឲ្យបានដឹងច្បាស់អំពើទង្វើក្បត់ជាតិរបស់លោក សម រង្ស៊ី ខ្ញុំសូមបង្ហាញនូវភស្តុតាងតែមួយចំនួនតូចសិន ដើម្បីទម្លាយនូវការពិតជូនបងប្អូនជនរួម ជាតិបានជ្រាបអំពី ការចុះកិច្ជព្រមព្រៀងរវាងលោក សម រង្ស៊ី ដែលមានម្តាយជាជនជាតិយួន ជាមួយប្រធានចលនាជនជាតិភាគតិចដេហ្កាយួនឈ្មោះ កុសល កើតដូចតទៅនេះ៖
១៖ លោក កុសល កើត រឺ KOK KSOR គឺជាជនជាតិវៀតណាមកើតនៅឆ្នាំ ១៩៤៥ នៅខេត្ត យ៉ាឡាយប្រទេសវៀតណាម។ បច្ចុប្បន្នគាត់មានសញ្ជាតិ អាមេរិកាំងដើមកំណើតយួន ហើយជាប្រធានរណសិរ្យជាតិរំដោះជនជាតិភាគតិចដេហ្កាយួន បានរៀបចំផែនទីដោយកាត់យកទឹកដី នៃខេត្តមួយចំនួន របស់កម្ពុជាបច្ចុប្បន្នធ្វើជាទឹកដីនៃរដ្ឋដេហ្គា។
នៅក្នុងពិធីជាផ្លូវការដែលមានអ្នកចូលប្រមាណជិតមួយពាន់នាក់ ដែលសុទ្ធសឹងតែជាជនជាតិដេហ្កាយួន នៅទីក្រុង Greensboro នៃរដ្ធ North Carolina លោក កុសល កើត បាននិយាយទៅកាន់លោកសម រង្ស៊ី ដោយបានរៀបរាប់អំពីគោលបំណងដ៍សំខាន់បំផុតនៃពិធីជួបជុំនេះថា គាត់ចង់បានការបញ្ជាក់ អំពីគោលជំហរ និងគោលនយោបាយរបស់លោក សម រង្ស៊ី ចំពោះជនជាតិដេហ្គាយួន និងបានលើកឡើងថា ជនជាតិដេហ្កា គឺជាប្រជាជនដែលធ្លាប់ រស់នៅភាគខាងជើង នៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគីរីកន្លងមក។ ដូចនេះ ដើម្បីឲ្យប្រជាជនដេហ្គា អាចមករស់នៅកម្ពុជាវិញ បាន តើលោក សម រង្ស៊ី មានផែនការបែបណាខ្លះដើម្បីជួយជនជាតិភាគតិចយួនដេហ្គា ឲ្យទទួលបាននូវទឹកដីខ្លួនក្នុងប្រទេសកម្ពុជាវិញ?។
២៖ ហើយនៅក្នុងឱកាសនោះ លោក សម រង្ស៊ី បាននិយាយឆ្លើយតបយ៉ាងច្បាស់លាស់ថា ខ្លួនទទួលស្គាល់ជនជាតិយួនដេហ្កាទាំងអស់នោះ គឺជាជនជាតិខ្មែរ ដោយស្វ័យប្រវត្តិ។ តើលោក សម រង្ស៊ី មានដឹងដែរឬអត់ថា កុសល កើត ជាជនជាតិយួន?
៣៖ នៅឆ្នាំ ២០១៣ សម រង្ស៊ី និង កុសល កើត បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនោះនៅទីក្រុង Greensboro ~ North Carolina ~ USA ។
៤៖ បន្ទាប់ពី លោក សម រង្ស៊ី បានជួបនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កុសល កើត រួចហើយ លោកអនុប្រធាន កឹម សុខា ក៏បានទៅជួបជាសំងាត់ ជាមួយជនជាតិយួននេះទៀតដែរ ដើម្បីជាការបញ្ជាក់ថា បក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយបក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី គឺមានជំហរដូចគ្នាចំពោះកិច្ចព្រមព្រៀងនេះនៅពេលបក្សសង្គ្រោះជាតិឈ្នះក្នុងការបោះឆ្នោត និងដឹកនាំប្រទេស។
៥៖ ដូច្នេះអ្វីដែលនៅសល់សំរាប់ការអនុវត្តនូវកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរឲ្យទៅយួន និងការទទួលស្គាល់ជនជាតិយួនដេហ្កាជាជនជាតិខ្មែរនេះ គឺនៅរង់ចាំតែ សន្លឹកឆ្នោតរបស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
៦៖ សូមបងប្អូនខ្មែរយើងវិភាគ និងប្រៀបធៀបរវាងរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះកិច្ចព្រមព្រៀងជាមួយវៀតណាម ដើម្បីកំណត់ព្រំខណ្ឌសីមា និងបោះបង្គោលព្រំដែនការពារដីខ្មែរ ជាមួយលោក សម រង្ស៊ី ដែលចុះកិច្ចព្រមព្រៀងជាមួយ កុសល កើត ដែលជាជនជាតិយួន ដើម្បីកាត់ទឹកដីខ្មែរឲ្យជនជាតិ ភាគតិចដេហ្កាយួន ព្រមទាំងការទទួលស្គាល់ជនជាតិយួនភាគតិចនោះជាជនជាតិខ្មែរជាស្វ័យប្រវត្តិ ?
៧៖ ដើម្បីជាភស្តុតាង សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសពិនិត្យមើលខាងក្រោមនេះនូវ រូបភាពមួយចំនួនសិនដែលបញ្ជាក់ពីដំណើរ ការរៀបចំផែនការក្បត់ជាតិរបស់លោក សម រង្ស៊ី ក្នុងការចុះហត្ថលេខាជាមួយយួន កុសល កើត កាត់ទឹកដីខ្មែរ និងទទួលស្គាល់យួនជាជនជាតិខ្មែរ។
៨៖ នេះជារូបថតលោកសម រង្ស៊ី ចុះហត្ថលេខាជាមួយ កុសល កើត កាត់ទឹកដីរបស់ខេត្តខ្មែរមួយចំនួនឲ្យយួនកានកាប់។
៩៖ នេះជារូបភាពដែលលោក កឹម សុខា ជួបជាមួយយួន កុសល កើត ក្រោយ សម រង្ស៊ី បានចុះហត្ថលេខាកាត់ទឹកដីខ្មែរ និងទទួលស្គាល់យួនជាជនជាតិខ្មែរ។
១០៖ នេះជារូបថតរបស់យួន កុសល កើត Kok KSOR ដែលបងប្អូនអាចរកឃើញតាម Google
១១៖ នេះជាផែនទីដែល សម រង្ស៊ី និងយួន កុសល កើត បានរៀបចំនិងព្រមព្រៀងគ្នាដើម្បីកាត់ខេត្តខ្មែរឲ្យយួនកាន់កាប់បើបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស៕