(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ នឹងចុះត្រជាក់រហូតដល់១៥អង្សាសេ ពិសេសខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ក្រសួងធនធានទឹក បន្ថែមថា ក្រៅពីខេត្តទាំង២ខាងលើនេះ ក៏នៅមានខេត្តមួយចំនួនទៀតផងដែរ ដែលចុះត្រជាក់ រួមមានខេត្តប៉ៃលិន ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្រសួងបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនោះ ពុំមានភ្លៀងធ្លាក់ទេ តែមានធ្លាក់ខ្យល់ជំនោរ និងផ្ទៃមេឃមានសភាពអាប់អួខ្លាំងដោយអ័ព្ទ និងទឹកសន្សើម ពិសេសនៅតំបន់ខ្ពស់រាប។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលមានខ្លឹមសារទាំងស្រុង៖