(ភ្នំពេញ)៖ ក្រុមហ៊ុននំ Cookies សញ្ញាខ្លាឃ្មុំ ដែលមានទីតំាងនៅប្រទេសថៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បានចែកនំ ជូនសិស្សានុសិស្ស ប្រមាណ៨០០នាក់ ដែលក្នុងម្នាក់ៗទទួលបាននំម្នាក់២កញ្ចប់ និងសៀវភៅម្នាក់ក្បាលផងដែរ។
ក្នុងឱកាសនោះ លោកជួន សុខហុង តំណាងឲ្យក្រុមហ៊ុន នំ Cookies សញ្ញាខា្លឃ្មុំ បានថ្លែងថា «ថ្ងៃនេះក្រុមហ៊ុនយើងខ្ញុំ បានចុះមកចែកនំជិត២,០០០កញ្ចប់ ជូនដល់ប្អូនៗសិស្សានុសិស្ស ដែលនំនេះទាំងកុមារ និងមនុស្សគ្រប់វ័យ អាចពិសាបានទាំងអស់ សម្រាប់រសជាតិ គឺឈ្ងុយឆ្ងាញ់ គុណភាពល្អ មានអនាម័យខ្ពស់ ហើយផ្សំពីសារធាតុបំប៉នសុខភាព ដល់កុមារទៀតផង ដែលវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ ពិសេសនំCookies នេះ ជាផលិតផល របស់ថៃសុទ្ធ១០០%»។
លោកសុខហុង បន្ដទៀតថា លើសពីនេះ ក្រៅពីចែកនំ ក្រុមហ៊ុនក៏មានចែកនូវសៀវភៅដល់ប្អូនៗកុមារមា្នក់ក្បាលផងដែរ ដោយធ្វើយ៉ាងណា មិនឲ្យក្មេងៗ ចោលការសិក្សានោះឡើយ ដូច្នេះលោកបានផ្ដាំផ្ញើរដល់ប្អូនៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីឲ្យអនាគតភ្លឺស្វាង និងមានការអប់រំល្អ ដោយចេះពិចារណា និងសម្រេចចិត្ដធ្វើអ្វីមួយ មានភាពច្បាស់លាស់។
ទន្ទឹមនឹងនោះ លោក រឹម រ៉េត នាយកសាលាបឋមសិក្សាជម្ពូវ័ន «ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន នំ Cookies ដែលបានចែកនំ ជូនដល់កូនៗសិស្សានុសិស្ស ដែលជានំ មានអនាម័យល្អទាំងការផលិត និងវេចខ្ចប់បានល្អស្អាត រសជាតិឆ្ងាញ់ ពិសេសមិនប៉ះពាល់ដល់សុខភាពកុមារឡើយ ដែលកត្ដាចម្បងមួយ ដោយកន្លងមក គឺតែងតែឃើញការពិសាអាហារ នំកញ្ចប់ទៅ ពុល ខ្លះឈានដល់បាត់បង់ជីវិញទៀតផង» ។
លោកបន្ដថាដូចនេះ សូមអំពាវនាវដល់សិស្សានុសិស្ស និងអាណាព្យាបាលរបស់សិស្សទាំងអស់ ត្រូវពិនិត្យមើល ឲ្យបានត្រឹមត្រូវ ទាំងការបរិច្ឆេទ ការវេចខ្ចប់ស្អាត គុណភាពល្អ អនាម័យខ្ពស់ មិនប៉ះពាល់ដល់សុខភាព ដូចជានំ Cookies នេះចឹង ឆ្ងាញ់ហើយ រសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ថែមទៀត ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុមនំ Cookies បានចុះចែកនំជូនដល់សិស្សានុសិស្សនោះទេ ហើយនំCookies នេះ លោកអ្នកទាំងអស់ អាចរកជាវបាននៅទូទាំងកម្ពុជា២៥ខេត្ដក្រុងផងដែរ៕