Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃសៅរ៍នេះ! ប៉ូលីសឃាត់រថយន្តបើកលើសល្បឿនកំណត់​១៧៦នាក់ អប់រំ១២នាក់ និងផាកពិន័យ​១៦៤នាក់ !

11-02-2017 15:58

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យ​ដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នក​បើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន១៧៦នាក់
* ធ្វើការអប់រំ១២នាក់ មានអ្នកបើកបររថយន្តតូច៩នាក់ និងរថយន្តធំ៣នាក់
* ពិន័យ១៦៤នាក់ ដែលជាអ្នកបើកបររថយន្តតូច១៥២នាក់ និងរថយន្តធំ១២នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ​នគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕