(កណ្តាល)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមនឹង ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា ប្រារព្ធឡើងយ៉ាងអធិកអធម នៅភ្នំព្រះរាជទ្រព្យ ដែលស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ពិធីបុណ្យមាឃបូជា គឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ដែលបានប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែមាឃ ដែលជាថ្ងៃអភិលក្ខិតកាលធំមួយទៀត នៅវេលាមុន ពុទ្ធសករាជ៣ខែ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ ប្រជុំសាវ័កសន្និបាតសង្ឃ ហើយទ្រង់ប្រកាសដាក់ព្រះជន្មាយុ សង្ខាររបស់ព្រះអង្គក្នុងថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខនេះតថាគតនឹងបរិនិព្វានហើយ។
នៅក្នុងឱកាសនោះក៏បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពជាផងដែរ។
ទស្សនាកម្រងរូបភាព នៅក្នុងពិធីបុណ្យមាឃបូជា៖