(ព្រៃវែង)៖ ក្រុមការងារនាយឧត្តសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារចុះជួយ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានផ្ដល់អណ្ដូងទឹកស្អាត ចំនួន៨អណ្ដូង ជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រ គ្រួសារពិការ។
ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារចុះជួយ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ផងដែរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះ។
បើតាមក្រុមការងារ បានបញ្ជាក់ថា ថវិកាសម្រាប់ជួយផ្តល់អណ្តូង ដែលត្រូវជីកចាប់ពីជំរៅ ៥០ម៉ែត្រឡើង គឺបានមកពីការជួយឧបត្ថម្ភរបស់សមាគមលោកគ្រូពេទ្យ ង៉ូ វីន នៅប្រទេសបារាំង។
ប្រជាពលរដ្ឋនៅក្នុងភូមិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនាយឧត្តមសេនីយ៍ ក្រុមគ្រូពេទ្យលោក ង៉ូ វីន និងក្រុមការងារទាំងអស់ ដែលបានជួយបំពេញសេចក្តីត្រូវការជាចាំបាច់សម្រាប់ពួកគាត់នៅមូលដ្ឋាន។