(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបាន ឃាត់រថយន្តដឹកទំនិញ១គ្រឿង តាមដងផ្លូវក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យអនុលោមភាព នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលរថយន្តនេះ បានធ្វើដំណើរមកពីមាត់ច្រកភ្នំដិន ព្រំប្រទល់ប្រទេសវៀតណាម។
មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្តដឹកទំនិញ១គ្រឿងនេះ បានធ្វើឡើងដោយមានកិច្ចសហការពី កងរាជអាវុធហត្ថផងដែរ។
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលមកពីបរទេស៕