(ភ្នំពេញ)៖ កម្លាំងនគរបាលអគ្គស្នងការនគរបាលជាតិ បានចុះប្រតិបត្តិការ បង្ក្រាបកន្លែងម៉ាស្សាកោសជប់ និងធ្វើការឃាត់ខ្លួនស្រ្តី២នាក់ ជាមេក្លោងជួញដូរផ្លូវភេទ ហើយរំដោះនារីរងគ្រោះ៦នាក់ផងដែរ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ ២០១៧នៅចំណុចផ្លូវ៥១៤ ក្រុម៣ ស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក សំបូរ មាណ្ណារិទ្ធ អនុនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិបានប្រាប់ថា កម្លាំងលោកបានចុះប្រតិបត្តិការ ក្រោមការសម្របសម្រួលពីលោក ហឹុង ប៊ុនថនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះឃាត់ស្រ្តី២នាក់សង្ស័យយកទៅសាកសួរនាំនិងរំដោះនារីរងគ្រោះ៦នាក់យកទៅសួរនាំដែរ។
សម្រាប់មេក្លោងខាងជួញដូរមនុស្សទាំង២នាក់ កំពុងស្ថិតក្រោមការសួរនាំ ដើម្បីចាត់ការតាមច្បាប់៕