Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលការពារបេតិកភណ្ឌ ប្រារព្ធពិធីបួងសួងនៅតំបន់អង្គរ ឧទ្ទិសដល់វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បុព្វបុរស ឲ្យតាមជួយថែរក្សាមាតុភូមិកម្ពុជា

10-02-2017 22:26

(សៀមរាប)៖ ក្រោមការដឹកនាំដោយ តាន់ ចាយ អតីតប្រធាននាយកដ្ឋាននគរបាលការពារបរតិកភណ្ឌ នៃអគ្គស្នងការនគរបាលជាតិ កងកម្លាំងនគរបាលការពារបរតិកភណ្ឌ បានស្ម័គ្រចិត្តចូលរួមប្រារព្ធពិធីបួងសួងមួយ នៅតំបន់ប្រាសាទអង្គរវត្ត ឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ វិញ្ញាណក្ខន្ធមេទ័ព បុព្វបុរស និងម្ចាស់ទឹកម្ចាស់ដី ឲ្យតាមជួយថែរក្សាមាតុភូមិកម្ពុជា និងសេចក្ដីសុខជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។

លោកឧត្តមសេនីយ៍ត្រី លី ឡាយ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ បានឲ្យដឹងថា ពីធីបួងសួងដ៏កម្រជួបប្រទះនេះ ក៏ដើម្បីបួងសួងឲ្យកងកម្លាំងការពារបេតិកភណ្ឌ សម្រេចបានជោគជ័យដូចបំណង ជាពិសេសកងកម្លាំងទាំងអស់ ទទួលបានជោគជ័យលើរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិប្រគល់ឲ្យ ព្រមទាំងមានសេចក្តីសុខគ្រប់ៗគ្នា។

លោកឧត្តមសេនីយ៍ត្រី កម្មវិធីនេះប្រារព្ធឡើង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីក្រុមការងារបស់នាយកដ្ឋានបញ្ចប់ការងារ ចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងារ «ដើម្បីសុំសេចក្តីសុខពីវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រគ្រប់ជំនាន់ មេទ័ព បុព្វបុរស និងម្ចាស់ទឹកម្ចាស់ដី សុំឲ្យប្រទេសជាតិកម្ពុជា ក៏ដូចជាប្រជាជាតិខ្មែរគ្រប់ទីកន្លែង​ រស់នៅក្នុងសុខសន្តិភាព»

ការប្រារព្ធធ្វើឡើងនូវពិធីនេះ បានគឺដោយមានការចូលរួមដោយរីករាយពីការលះបង់ លុយកាក់ សំភារៈផ្ទាល់ខ្លួមតាមលទ្ធភាពរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ចំណុះឲ្យអង្គភាពនគរបាលការពារតំបន់ប្រាសាទអង្គរវត្ត គឺពុំបានទទួលពីការរៃអង្គាស សូម្បីមួយកាក់មួយសេន មកពីណាដូចការបកស្រាយក្នុងន័យបំផ្លាញនោះទេ៕