(កណ្តាល)៖ ក្រុមការងារចុះជួយឃុំព្រែកគយ បានបន្តចុះលើកស្លាកគណបក្សប្រជាជនកម្ពុជា បង្គ្រប់ក្នុងគម្រោង៣០ស្លាក ដោយបានលើក នៅតាមបណ្តោយផ្លូវលេខ២១បេ ចំនួន២៥ស្លាក និងនៅតាមបណ្តាភូមិចំនួន៥ស្លាក។
ការចុះលើកស្លាកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅបណ្តោយផ្លូវលេខ២១បេ ក្នុងឃុំព្រែកគយ ស្រុកស្អាង ដឹកនាំដោយលោក សន វី អនុប្រធានទី១ ក្រុមការងារចុះជួយឃុំព្រែកគយ។
លោក ហ៊ីម ប៊ុណ្ណារ៉ា សមាជិកក្រុមការងារ ចុះជួយឃុំព្រែកគយ បាននិយាយថា ការលើកស្លាកគណបក្សប្រជាជនកម្ពុជានាពេល នេះគឺធ្វើឡើងដោយមានការស្នើសុំ និងមានការឯកភាព ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ និងគាំទ្រចូលរួមជួយថែរក្សា ដោយនៅក្នុងសកម្មភាពលើកស្លាកនោះ ឃើញប្រជាពលរដ្ឋបានចូលរួមយ៉ាងសស្រាកសស្រាំ ប្រកបដោយទឹកមុខញញឹមញញែម ហើយនិយាយថា ពួកគាត់នឹងថែរក្សាដោយយកចិត្តទុក។
លោក ស៊ូ អ៊ួ ជាប្រជាពលរដ្ឋរស់ នៅក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង បានលើកឡើងដែរថា ដោយលោកអ៊ុំស្រឡាញ់គណបក្សប្រជាជនកម្ពុជា លោកបានស្នើសុំទៅ ក្រុមការងារចុះជួយក្នុងឃុំរបស់ពួកគាត់ ឲ្យជួយលើកស្លាកនៅខាង មុខផ្ទះរបស់លោកអ៊ុដែលមានរូប សម្តេចទាំងពីរ ព្រោះពួកគាត់ថ្ងៃនេះ ក៏ដោយសារគុណគណបក្សប្រជាជន។
លោក ហ៊ីម ប៊ុណ្ណារ៉ា បានបន្ថែមថា បន្ទាប់ពីចុះលើកស្លាកគ្រប់ក្នុងគម្រោងរួចហើយនោះ ក្រុមការងារ គ្រោងនឹងបន្តលើកស្លាក់បន្ថែមទៀត ព្រោះប្រជាពលរដ្ឋបន្តស្នើសុំ ឲ្យក្រុមការងារជួយលើកច្រើនណាស់។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារបានចុះលើកស្លាកចំនួន១០ស្លាក ក្នុងចំណោម៣០ស្លាក៕