(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ដ ព្រមទាំងប្រកាសមុខតំណែងថ្មី ដល់មន្ដ្រីនគរបាល៤រូប។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន និងមន្ថ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងអង្គប្រជុំនេះ ថ្នាក់ដឹកនាំក្នុងនាយកដ្ឋានបានលើកឡើងពីការ ស្រាវជ្រាវ និងលទ្ធផលដែលខ្លួនបង្ក្រាបបានកន្លងមក ព្រមទាំងបេ្ដជ្ញានូវការអនុវត្តបន្ដ។

ជាមួយនឹងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានប្រកាសមុខតំណែងថ្មី ដល់សហការីចំនួន៤រូប ក្នុងនោះរួមមាន អនុប្រធាននាយកដ្ឋាន១រូប, ថ្នាក់នាយការិយាល័យ២រូប និងថ្នាក់នាយរងការិយាល័យ១រូប៕