(ភ្នំពេញ)៖ ជំនួបមិត្តភាពស្ងាត់ៗ របស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីចំនួន ២ក្រុម ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបជូនដំណឹងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ បានបញ្ចប់ហើយ ដោយក្រុមយុវជន U-16 កម្ពុជា បានបំបាក់ក្រុម U-17 របស់ក្លឹប Viking FC មកពីឆាយនីសតៃប៉ិ ដោយលទ្ធផលបច្ចេកទេស ១០-០ នៅ លើទីលានសាលាបាល់ទាត់ជាតិទន្លេបាទី ខេត្តតាកែវ នាល្ងាចថ្ងៃដដែលនេះ។
ក្នុងនាមក្រុមកំពុងប្រមូលផ្ដុំហ្វឹកហាត់ និងគ្រោងចេញទៅហ្វឹកហាត់នៅជប៉ុននាពេលឆាប់ៗខាងមុខផងនោះ ក្រុម U-16 កម្ពុជា ធ្វើបានយ៉ាងល្អ ដោយមិនឲ្យក្រុមភ្ញៀវតដៃរួចឡើយ។ ទន្ទឹងនឹងការទទួលបានជ័យជម្នះដ៏ជោគជាំរបស់ក្រុម U-16 កម្ពុជានេះ ក្រុម U-15 កម្ពុជា ក៏បានយកឈ្នះក្រុម U-16 Viking FC ដោយលទ្ធផល ២-១ នៅល្ងាចថ្ងៃទី១០ ខែកុម្ភនេះផងដែរ៕