(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយក្លឹបនៃក្ដីស្រលាញ់ រៀបចំយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់» ដោយមានក្ដីរំពឹងថានឹងមានសប្បុរសជនចូលរួមបរិច្ចាគឈាមច្រើនជាងឆ្នាំមុន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយចំនឹងថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់តែម្ដង។
គម្រោងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានសិស្ស-និស្សិត ប្រជាពលរដ្ឋ និងសប្បុរជនជាច្រើននាក់ នឹងមកធ្វើការបរិច្ចាគឈាម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង០៤៖៣០នាទីរសៀល នៅក្នុងអគារមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម (ខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។ យុទ្ធនាការនេះ គឺរៀបចំឡើង ក្រោមការចូលរួមសាមគ្គី ពីគ្រប់ដៃគូសហការដូចជា ក្លិបនៃក្ដីស្រលាញ់ សហភាពសព័ន្ធយុវជនកម្ពុជា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា និងក្រុមហ៊ុនឯជននានា មួយចំនួនទៀត។
លោកបន្ដថាបានជាជ្រើសយកថ្ងៃទី១៤ ខែកុម្ភៈ មកធ្វើជាថ្ងៃយុទ្ធនាការបរិច្ចាគឈាមនេះព្រោះ ការបរិច្ចាគឈាម មានអត្ថប្រយោជន៍ក្នុងការជួយជីវិត ដល់ប្រជាពលរដ្ឋ រងគ្រោះ ឬអ្នកមានគ្រោះថ្នាក់ដែលបណ្ដាលឲ្យមានការ បាត់បង់ឈាមច្រើន ហើយនេះក៏ជាការចែករំលែកដ៏ល្អមួយ ក្នុងទិវាបុណ្យនៃក្ដីស្រលាញ់ ហើយក្នុងយុទ្ធនាការ នេះនឹងមានការចូលរួមពីសំណាក់លោក រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
លោកបន្ដថា «ក្នុងឆ្នាំ២០១៧នេះ មានការសង្ឃឹម និងរំពឹងច្រើនថា នឹងមានកំណើននៃការប្រើប្រាស់ឈាម អាចនឹងមានការកើនឡើងប្រមាណ២០ភាគរយ ច្រើនជាងឆ្នាំ២០១៦ ហើយអ្វីដែលមន្ទីពេទ្យចង់បាន ក៏ដូចជាយើងចង់បាន គឺចង់ឲ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តកាន់តែច្រើនឡើងៗដើម្បីងាយស្រួលព្យាលបាល ដល់អ្នកជំងឺទាន់ពេលវេលា ។សម្រាប់ការប្រើប្រាស់ឈាមក្នុងរាជធានីភ្នំពេញ គឺមានការកើនឡើងប្រមាណជា៦៨ភាគរយ នៃការផ្គត់ផ្គង់ទូទាំងប្រទេស ដូច្នេះទើបជាមជ្ឈមណ្ឌលផ្ដល់ឈាមខិតខំរៀបចំបង្កើតឲ្យមានជាយុទ្ធនាការ និងការអប់រំផ្សព្វផ្សាយច្រើន ដើម្បីឲ្យយុវជន ប្រជាពលរដ្ឋមានការ បរិច្ចាគឈាមច្រើនឡើងៗ ដែលជាមធ្យមក្នុងរាជធានីភ្នំពេញ គឺត្រូវការឈាមប្រមាណជា ១៥០ប្លោកជារៀងរាល់ថ្ងៃ ហើយថ្ងៃខ្លះទៀតកើនច្រើន»។
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា «សម្រាប់ថ្ងៃទី១៤ខាងមុខនេះខ្ញុំរំពឹងថាមានការកើនឡើងច្រើននៃការមក បរិច្ចាគឈាមរបស់ យុវជន ប្រជាពលរដ្ឋ អាចមានសប្បុសជនប្រមាណជាង៤០០នាក់ សម្រាប់អ្នកដែល អាចបរិច្ចាគឈាម បានត្រូវមានអាយុ ចាប់ពី ១៨ឆ្នាំរហូតទៅដល់៦០ឆ្នាំ»។
ជាមួយគ្នានោះលោកវេជ្ជបណ្ឌិតក៏បាន ផ្ដាំផ្ញើរទៅដល់ប្រជាពលរដ្ឋ យុវជនទាំងអស់ថា ការរិច្ចាគឈាមគឺមិនមាន ផលប៉ះពាល់ ទៅដល់សុខភាពនោះឡើយ ព្រោះមានការកកើតគ្រប់ឈាមពីខួរឆ្អឹង ហើយការបរិច្ចាគនេះ អាចឲ្យយើងបានដឹងពី ស្ថានភាពសុខភាពរបស់យើងផ្ទាល់ ជាពិសេសទាំងនោះទៀតនោះ គឺបានជួយសង្គ្រោះទៅដល់អាយុជីវិតរបស់អ្នកជំងឺ ឲ្យរស់រានមានជីវិតឡើងវិញ។
សម្រាប់បងប្អូនដែលចង់ដឹងពីប្រវត្តិនៃការបរិច្ចាគឈាម អាចមើលឃើញចំនួន ឈាមដែលបានផ្ដល់ពី ពេលមុនរហូត មកដល់ឥឡូវ និងអាចដឹងថាចំនួនឈាមប៉ុន្មានដែលមានដែលអាចជួយសង្គ្រោះទៅអ្នកដទៃបាន គឺគ្រាន់តែចូលទៅក្នុងAPP Store ឬPlay Store ក្នុងទូរស័ព្ទ Smart Phone របស់អ្នករួច DonwLoad App «ក្លឹបនៃក្ដីស្រលាញ់» ដោយគ្រាន់តែអ្នកចុះឈ្មោះ ទៅតាមការណែនាំ ជាការស្រេច ដែលក្លឹបនៃក្ដីស្រលាញ់នេះ នឹងបើកសម្ពោធនៅថ្ងៃទី១៤ ខែកុម្ភៈតែម្ដង៕