Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ឆាយ សម្បតិ្ត គង់ ចែកទឹកពិសារបន្សាបជាតិពុល ក្នុងរាងកាយ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ

10-02-2017 16:22

(ភ្នំពេញ)៖ ក្រុមហ៊ុន ឆាយ សម្បតិ្ត គង់( CSK )ជូននេះធ្វើឡើងនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងសាខា ក្រុមហ៊ុន ឆាយ សម្បតិ្តគង់ ផ្ទះលេខ ៣៨A1 ផ្លូវបេតុងលេខ២ បុរីហុកឆេង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមហ៊ុន ឆាយ សម្បតិ្ត គង់ ជាក្រុមហ៊ុនដៃគូជាមួយ ប្រទេសជប៉ុន បាននាំយកផលិតផលម៉ាស៊ីនចំរោះទឹកម៉ាក FUJIIRYOKI ដ៏មានគុណភាពខ្ពស់ បានបើកសម្ពោធសាខាថ្មីហើយ ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីបំពេញនូវតម្រូវការអតិថិជនបន្ថែមទៀត ក្នុងការជួយថែទាំសុខភាព ផុតពីសារធាតុគីមីបំផ្លាញជីវិត។

គួររម្លឹកថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ លោកស្រី ស៊ុន​សំឡូត នាយិកាក្រុមហ៊ុន CSK បានឲ្យដឹង មួយរយៈពេលមកនេះ ក្រុមហ៊ុនទាំងពីរ បានសហការគ្នា ក្នុងការនាំចូល​នូវផលិតផលម៉ាស៊ីនចំរោះទឹកម៉ាក Fujiiryoki មកចែកចាយនៅកម្ពុជា ដោយមើលឃើញនូវតម្រូវការ របស់អតិថិជនទាំងអស់ ដែលចង់ ទទួលបានម៉ាស៊ីនទឹក ដែលមានគុណភាពខ្ពស់ សម្រាប់សុខភាព ការពារនូវពីសារធាតុគីមី និងផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងមានអត្ថប្រយោជន៍ ជាច្រើនផ្សេងទៀត៕