(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តលើកទីមួយ ជូនដល់អ្នកណែនាំរោងការដែលបានណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដូចជាHeineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដៃគូអាជីវកម្ម ដែលបានឈ្នះរង្វាន់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ការប្រគល់រង្វាន់លើកទីមួយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នោះ មានរង្វាន់ជារ៉ឺម៉កកង់បីបិទស្លាកសញ្ញាស្រាបៀរ Anchor ដ៏ស្រស់ស្អាតដែលមានផ្ទុកស្រាបៀរ Anchor ដប៨០កេស ចំនួន៣រង្វាន់ ដែលបានធ្វើការចាប់រង្វាន់នេះក្នុងកម្មវិធី Special Concert របស់ទូរទស្សន៍ហង្សមាសកាលពីចុងខែមករា ឆ្នាំ២០១៧កន្លងទៅ។
លោកជា សុខ អាន ជាអ្នកណែនាំរោងការម្នាក់ក្នុងចំណោមអ្នកណែនាំរោងការបីនាក់ ដែលបានឈ្នះរង្វាន់ពីកម្មវិធីពិសេសនេះ បានមានឲ្យដឹងថា គាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថាខ្លូនត្រូវរង្វាន់ ហើយគាត់នឹងខិតខំបន្តណែនាំស្រាបៀរ របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ឲ្យបានច្រើនទៀត ដែលមានស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីអាចមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះ។
អ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមិនទាន់ឈ្នះរង្វាន់ សូមកុំអាលអស់សង្ឃឹម ព្រោះនៅមានការចាប់រង្វាន់ ២ លើកទៀត នៅខែមេសា និង កក្កដា ២០១៧។ ដូច្នេះ សូមបន្តណែនាំរោងការឲ្យទិញស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់អាពាហ៍ពិពាហ៍។ ពិសេសជាងគេ លោកអ្នកនឹងឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយ Anchor កំប៉ុង ១៥០ កេសសម្រាប់អ្នកណែនាំរោងការរបស់ CBL រូបណាដែលបានណែនាំរោងការច្រើនជាងគេ។
ដើម្បីចូលរួមកម្មវិធីនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប (ចុងភៅ) មិត្តភ័ក្តិ និងអ្នកផ្សេងៗទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដូចជា Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា CBL តាម 011 222 400 / 011 333 500 ដូចនេះលោកអ្នកនឹងមានឪកាសចូលរួមក្នុងកម្មវិធីនេះ។ ការចាប់រង្វាន់លើកទីពីរនឹងប្រារព្ធធ្វើឡើងនៅខែមេសា ការចាប់រង្វាន់លើកទីបីនៅខែកក្កដា និងការផ្តល់រង្វាន់ធំនៅខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។
ពិសាដោយការទទួលខុសត្រូវ!
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 011 222 400 / 011 333 500 ៕