(ភ្នំពេញ)៖ រដូវកាលនៃក្តីស្រលាញ់បានឈានចូលមកដល់ តើលោកអ្នកបានត្រៀមខ្លួនទទួលយកនូវការកាដូដ៏ពិសេសពី TOUS les JOURS ហើយប្ញនៅ?

TOUS les JOURS ដែលជាហាងនំប៉័ងអន្តរជាតិលំដាប់លេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីផ្សងសំណាង ដ៏អស្ចារ្យ ជូនអតិថិជន គឺការឈ្នះដំណើរកំសាន្តដ៏រំភើបរីករាយ ទៅកាន់ខេត្តឈៀងម៉ៃប្រទេសថៃ រយៈពេល ៣ យប់ ៤ ថ្ងៃ។

អតិថិជនទាំងអស់ មានសិទ្ធិចូលរួមក្នុងការផ្សងសំណាងនេះ ដោយគ្រាន់តែចំណាយចាប់ពី៤ ម៉ឺនរៀលឡើងទៅ នៅសាខា ណាមួយរបស់ TOUS les JOURS ចាប់ពីថ្ងៃទី0១ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ រួចសរសេរឈ្មោះ លេខអត្តសញ្ញាណ ប័ណ្ណ/លេខលិខិតឆ្លងដែន លេខទូរស័ព្ទ នៅខាងក្រោយខ្នងវិក័យប័ត្រ ហើយដាក់ចូលទៅក្នុងធុងឆ្នោត។

សម្រាប់ការចាប់រង្វាន់ នឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក TOUS les JOURS Cambodia។ សូមប្រញាប់រួសរាន់ឡើងពេលវេលាមានកំណត់ កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ ។

គួរបញ្ជាក់ផងដែរថា ហាងនំប៉័ង TOUS les JOURS ត្រូវបានទទួលសិទិ្ធនំាចូល និងបើកលក់នៅលើទីផ្សារកម្ពុជា ដោយក្រុមហ៊ុន យីនកុកហ្វូដខប ជាមួយនឹងប្រភេទនំប៉័ង នំខួបកំណើត និងភេសជ្ជៈ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ តាមរូបមន្តពិសេស របស់ប្រទេសកូរ៉េ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ TOUS les JOURS Cambodia https://www.facebook.com/TLesJCambodia