(ភ្នំពេញ)៖ ហាងអាហាររសជាតិបែបថៃ Waku Waku Shabu Shabu បើកសម្ពោធសាខាដំបូងរបស់ខ្លួនជាផ្លូវការហើយ ក្នុងតំបន់បឹងកេងកង ប្រទេសកម្ពុជា ជាមួយនឹងការបញ្ចុះពិសេសរហូតដល់ទៅ២៩% បេីកបំរេីជូនអតិថិជន ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៩យប់ ចាប់ពីថ្ងៃនេះតទៅ ។
លោក លី នីដា ម្ចាស់ភាគហ៊ុននៃហាងអាហារ Waku Waku(វ៉ាគុ វ៉ាគុ) បានលើកឡើងថា មូលហេតុដែលWaku Waku មានវត្តមាន នៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺដោយសារតែ ហាងអាហារប្រភេទនេះ ក្នុងប្រទេសកម្ពុជា នៅមិនទាន់មានច្រើនទេ ក្នុងឧស្សាហកម្មម្ហូបអាហារ ដែលនេះជាឱកាសល្អ សម្រាប់ការវិនិយោគ នាំចូលនូវអាហារនេះមកកាន់កម្ពុជា ខណៈដែល ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនក៏កំពុងនិយមទទួលទានអាហារបែបថៃផងដែរ។
លោកបន្តថា «បើនិយាយពីប្រជាប្រិយភាពរបស់ វ៉ាគុ វ៉ាគុ នៅប្រទេសថៃវិញ គឺកំពុងមានការគាំទ្រ និងនិយមទទួលទាន យ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ ព្រោះរសជាតិ នៃអាហារប្រភេទនេះ គឺស្ថិតក្រោយការកែច្នៃ និងផ្សំគ្រឿងឡើងដោយមេចុង ភៅថៃដោយផ្ទាល់ផងដែរ ពោល គឺរសជាតិដើមរបស់ថៃពិតៗ យើងមាន ទឹកស៊ុប៤រសជាតិ នឹងទឹកជ្រលក់៣បែប ពីប្រទេស ថៃ ជប៉ុន នឹង តៃវ៉ាន់។ ហើយបើនិយាយទាក់ទិននឹងការគាំទ្រវិញ ខ្ញុំរំពឹងខ្ពស់ថា វ៉ាគុ វ៉ាគុ នឹងទាញបានការគាំទ្រ ទទួលទានច្រើនពីពលរដ្ឋកម្ពុជា គឺដោយសារតែវ៉ាគុ វ៉ាគុ នឹងផ្តល់ជូនដល់អតិថិជននូវ ប្រភេទអាហារដែលមានគុណភាព ដែលមានលក្ខណៈអំណោយផលល្អដល់សុខភាព ជាមួយនឹងតម្លៃសមរម្យផងដែរ បើធៀបនឹងអាហារប្រភេទនេះ ផ្សេងទៀតនៅក្នុងស្រុក»។
លោក Karn Kittivech មេចុងភៅថៃប្រចាំហាងវ៉ាគុ វ៉ាគុ នេះ បានឲ្យដឹងថា មុនបើកដំណើរការហាងអាហារនេះ នៅកម្ពុជា លោកនិងក្រុមការងារ បានធ្វើការសិក្សាពីចំណង់ចំណូលចិត្ត នៃការទទួលទានអាហាររបស់ពលរដ្ឋកម្ពុជាជាមុនសិន ថាតើគាត់និយមទទួលទានរសជាតិប្រភេទណា ដើម្បីបំពេញអោយចំអ្វីដែលអតិថិជនចង់បាន។
លោកបញ្ជាក់ថា «បើទោះបីជារសជាតិអាហារប្រភេទនេះ ជារបស់ថៃ ប៉ុន្តែគ្រប់គ្រឿងផ្សំ គឺហាងយើង ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ព្រោះនេះក៏ជាការចូលរួមចំណែកមួយ ក្នុងការលើកស្ទួយផលិតផលក្នុងស្រុកផងដែរ»។
គួរបញ្ជាក់ដែរថា ហាងរស់ជាតិបែបថៃ វ៉ាគុ វ៉ាគុ សាប៊ូ សាប៊ូនេះ ស្ថិតក្រោយការបណ្ដាក់ទុនវិនិយោគរួមគ្នា របស់អ្នកជំនួញវ័យក្មេងក្នុងស្រុក៤រូប រួមជាមួយនឹងការសហការ និងគាំទ្រ ពីសាខាវ៉ាគុវ៉ាគុ នៅក្នុងប្រទេសថៃ ហើយសម្រាប់ថ្ងៃបើសម្ពោធកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គឺមានអតិថិជននៅកម្ពុជា ចូលមកពិសាយ៉ាងច្រើន រកតែតុអង្គុយគ្មានផង៕