(សុខភាព)៖ សព្វថ្ងៃនេះ ជំងឺសន្លាក់ឆ្អឹងបានកើតឡើងចំពោះមនុស្សមានវ័យចំនាស់(40ឆ្នាំឡើង) កាន់តែច្រើនឡើងៗ ដោយពួកគាត់បានជួបប្រទះ ។ យ៉ាងណាមិញចំពោះកត្តានៃជំងឺសន្លាក់នេះក៏មានវិធីសាស្រ្តជាច្រើនសម្រាប់ការពារ និងបង្កានៃការឈឺចាប់ចំពោះរាងកាយ ។ វិធីនោះមិនពិបាកទេ គឺគ្រាន់តែអ្នកមានការព្យាយាម និងមានភាពអត់ធ្មត់ក្នុងការធ្វើវា ដើម្បីឲ្យអ្នកទទួលបានលទ្ធផលប្រសើរជាងមុន ដោយវិធីសាស្រ្តនេះគឺជាវិធីតាមបែបធម្មជាតិល្អបំផុត ។
ដូចអ្នកបានដឹងស្រាប់ហើយថា ចំពោះផ្លែប៉ោមគឺផ្លែឈើមួយប្រភេទ មានមុខងារជួយទ្រទងដល់សុខភាព និងគាំពាររាងកាយបានល្អ ។ ជាពិសេសនោះគឺផ្លែប៉ោមបៃតង ដែមានសមត្ថិភាពជួយយ៉ាងច្រើនចំពោះសុខភាព ហើយអ្វីដែលសំខាន់នោះគឺសម្រាប់ជួយបណ្តុះឆ្អឹងខ្ចី លើក្បាលជង្គង់ របស់អ្នកបានល្អ ។ ហើយប្រសិនជាអ្នកមានបញ្ហាជាមួយនឹងជំងឺសន្លាក់នោះ អ្ន កអាចប្រើប្រាស់វិធីមួយទៀតដែល ធ្វើការរួមផ្សំគ្នាជាមួយរុក្ខជាតិមួយប្រភេទទៀត គឺស្លឹកគ្រៃដែលអ្នកត្រូវធ្វើវានោះតាមវិធីដូចខាងក្រោម ៖
គ្រឿងផ្សំ ៖
- ប៉ោម បៃតង ២ ផ្លែ
- ស្លឹកគ្រៃ ៥ គល់
វិធីធ្វើ ៖
សម្រាប់វិធីធ្វើនោះគឺអ្នកត្រូវចិតផ្លែប៉ោមជាចំណិតៗ ហើយធ្វើការដាំទឹក ដោយរួមផ្សំជាមួយនឹងស្លឹកគ្រៃ ដែលអ្នកត្រូវទុកវារហូតសាច់ផ្លែប៉ោមនោះមានសភាពទន់ ។ បន្ទាប់មកពេល ទឹកពុះអ្នកត្រូវរក្សាវានោះឲ្យមានភាពត្រជាក់ល្មម ព្រោះដើម្បីងាយស្រួលពិសារទឹកផ្លែប៉ោម និងស្លឹកគ្រៃ ។
សម្រាប់វិធីធ្វើនោះគឺអ្នកត្រូវចិតផ្លែប៉ោមជាចំណិតៗ ហើយធ្វើការដាំទឹក ដោយរួមផ្សំជាមួយនឹងស្លឹកគ្រៃ ដែលអ្នកត្រូវទុកវារហូតសាច់ផ្លែប៉ោមនោះមានសភាពទន់ ។ បន្ទាប់មកពេល ទឹកពុះអ្នកត្រូវរក្សាវានោះឲ្យមានភាពត្រជាក់ល្មម ព្រោះដើម្បីងាយស្រួលពិសារទឹកផ្លែប៉ោម និងស្លឹកគ្រៃ ៕