ថវិកា១០លានរៀល ជាអំណោយរបស់អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រគល់ជូននាយកវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ត្រៀមសម្រាប់ដំណើរទស្សនកិច្ច
10-02-2017 10:23
(ភ្នំពេញ)៖ ថវិកាចំនួន១០លានរៀល ដែលជាអំណោយផ្ទាល់របស់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រគល់ជូន លោកនាយកវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ដើម្បីត្រៀមសម្រាប់ចំណាយក្នុងដំណើរទស្សនកិច្ច របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅខេត្តព្រះសីហនុ។
ការប្រគល់ថវិកាខាងលើ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយលោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងជាតំណាងឲ្យលោក ហែម ដារិទ្ធិ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន្ត មានអ្នកចូលរួមចំនួន ២២៧នាក់ ឆ្ពោះទៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៧៕