(ភ្នំពេញ)៖ ស្រាបៀរ Heineken បានប្រកាសកិច្ចសហការ ពិសេសមួយរវាងក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red ក្នុងការរៀបចំកម្មវិធីជប់លៀង មួយដែលមានឈ្មោះថា Las Vegas Style Pool Party នៅក្លឹប DIB (Dara Independence Beach Club) នៅកោះពេជ្រ នាថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាមុខនេះ។
ស្រាបៀរ Heineken ដែលជាស្របៀរ គុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកនឹងឧបត្ថម្ភកម្មវិធី Pool Party ជាលើកដំបូងនៅក្នុងកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើង នៅត្រើយទន្លេមេគង្គ ដែលជាអាងហាលទឹកធំជាងគេ ក្នុងរាជធានីភ្នំពេញ។
លោក Leeroy Thornhill ជាសមាជិកស្ថាបនិក នៃក្រុមតន្រ្តីអេឡិចត្រូនិកដ៏ល្បីល្បាញ អស្ចារ្យដែលមានឈ្មោះថា The Prodigy នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងនាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះផ្ទាល់ខ្លួន របស់លោកមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ រួមជាមួយនឹងតន្ត្រីករមានទេពកោសល្យចម្រុះពូជសាសន៍ ល្បីៗពេញនិយមជាច្រើនរូបរួមមានដូចជា៖
LEFTY នៅហុងគ្រី, DJ RAKKY នៅកម្ពុជា, DJ YOKU ក្រុម EDM Cambodia, SAINT VINCENT បារាំង និងTIM COATES ចក្រភពអង់គ្លេស។
កម្មវិធី Pool Party នឹងបើកនៅម៉ោង ៣រសៀល និងបន្តរហូតដល់ម៉ោង១២ យប់នៅក្លិប DIB នៅពីក្រោយសាលកោះពេជ្រ នៅជិតក្លិបវាយកូនហ្គោល HUIONE ។ តម្លៃសំបុត្រចូលគឺ ៨ ដុល្លារមានជូនស្រាបៀរ Heineken មួយកំប៉ុង។
សូមជម្រាបថា កម្មវិធីនេះអនុញ្ញាតឲ្យចូលរួមចំពោះ អ្នកដែលមានអាយុចាប់ពី ១៨ ឡើងទៅតែប៉ុណ្ណោះ។ ដើម្បីកក់កន្លែង VIP ឬទទួលបានព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖ 012 810 789 ឬ 01755 9000 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/events/1199708010085064/៕