(សៀមរាប)៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង រួមជាមួយវត្តមានរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ត្រី អាជ្ញាធរ អង្គភាពពាក់ព័ន្ធផងនោះ បានបើកកិច្ចប្រជុំនៅខេត្តសៀមរាប និងបានចុះពិនិត្យទីអារាម វត្តស្វាយដង្គុំ ដែលស្ថិតនៅស្វាយដង្គុំ, សង្កាត់ស្វាយដង្គុំ, ក្រុង-ខេត្តសៀមរាប ។
កិច្ចប្រជុំ និងការចុះពិនិត្យនេះ គឺសម្រាប់ការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តស្វាយដង្គុំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៧ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ៕