(កំពង់ចាម)៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តប៉ៃលិន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានដឹកនាំក្រុមការងារ ក្រុមយុវជន ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើននាក់ ដើម្បីពាំនាំយកអំណោយសិក្សា និងថវិការបស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាប្រធានគណៈពង្រឹងឃុំគរ ចែកជូនដល់ស្ត្រីឆ្លងទន្លេរួច នៅឃុំគរ ស្រុកព្រៃឈរ។ ស្ត្រីឆ្លងទន្លេរួចទាំងនោះមានចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។
ក្រៅពីឧបត្ថម្ភដល់ស្រ្តីទើបសំរាលកូនខាងលើ ក្រុមការងារ លោក សាន វិជ្ជាសារ៉ាវុធ បានបន្តដំណើរទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានចែកសម្លៀកបំពាក់ជូនលោកតាចាស់ៗចំនួន ១៥នាក់ ទទួលបានសម្លៀកបំពាក់មួយឈុត ថវិកា១ម៉ឺនរៀល សមាជិកចូលរួមចំនួន ១០នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ក្រុមការងារភូមិ ៧នាក់ ១នាក់ ទទួលបានថវិកា ២ម៉ឺនរៀល លោកមេភូមិ ២០ម៉ឺនរៀល និងចុះពិនិត្យទីតាំងចែកមីជូនពលរដ្ឋជិត ៦០០គ្រួសារ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នាពេលខាងមុខនេះ។
សូមជំរាបថា នៅក្នុងឃុំ គឺប្រជាពលរដ្ឋមានការជ្រួលជ្រាប និងបានទទួលយកសកម្មភាពយករបស់មាជិក-សមាជិកាគណៈពង្រឹងមូលដ្ឋាន និងក្រុមការងារ ដែលលោក ម៉ក់ ពេជ្ជរិទ្ធ លោកបានទទួលការទទួលខុសត្រូវគ្រប់គ្រងដឹកនាំ។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ក្រុមការងារយើងបានចូលមកសំណេះសំណាលជាមួយប្អូនៗ ក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាច្រើននាក់ និងពាំនាំយកសម្ភារមួយចំនួនជាអំណោយរបស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាប្រធានគណៈពង្រឹងឃុំគរ មានដូចជា កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ សៀវភៅ៥០ក្បាល ប៊ិច៥០ដើម ជូនការិយាល័យសិក្សាវិទ្យាល័យ ហ៊ុន សែន គរ ឃុំគរ ស្រកព្រៃឈរ នូវថវិកាចំនួន ៨០ម៉ឺនរៀល ហ្វឺតសរសេរ ៦ដើម ទឹកហ្វឺត ១២ដប និងបានឧបត្ថម្ភដល់លោកគ្រូថ្នាក់បំប៉នក្រៅម៉ោង ៤នាក់ សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ខែប្រឡងបាក់ឌុប គឺមានសិស្សានុសិស្សថ្នាក់ទី១២ មាន ៥ថ្នាក់ ស្មើ ២៣០នាក់៕