(ភ្នំពេញ)៖ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក សុខ ពិសិដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ននេះយុវជនកម្ពុជា មានកាយល់ដឹងច្រើន ទៅលើផ្នែកអាជីវកម្មសហគ្រិន បើប្រៀបធៀបទៅនឹងកាលពី១០ឆ្នាំកន្លងទៅ។
ការលើកឡើងរបស់ប្រធានសមាគមនសហគ្រិនវ័យក្មេងនេះ ធ្វើឡើងក្នុងកម្មវិធី «ការចុះអនុស្សរណៈយោគយល់គ្នា អំពីសហប្រតិបត្តិការលើសកម្មភាពអាជីវកម្មរវាងសកលវិទ្យាល័យ ជាតិគ្រប់គ្រង់ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង់។
លោក សុខ ពិសិដ្ឋ បានថ្លែងឲ្យដឹងថា កាលពី១០ឆ្នាំកន្លងទៅ គឺមិនសូវមានអ្នកណាស្គាល់ អំពីអាជីវកម្មសហគ្រិននោះទេ ប៉ុន្ដែបើគិតមកបច្ចុប្បន្នវិញ គឺមានការយល់ដឹងច្រើនណាស់អំពីអាជីវកម្មនេះ។
លោកបានថ្លែងបន្ដទៀតថា សម្រាប់ការចុះអនុស្សរណៈថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗធំមួយចំនួន ដូចជាការស្រាវជ្រាវ, ការចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ជាពិសេសគឺការចែករំលែកបទពិសោធន៍ពិតទៅឲ្យយុវជនជំនាន់ក្រោយ ដែលបច្ចុប្បន្នកំពុងបន្ដការសិក្សាសាកវិទ្យាល័យ ភាគច្រើនសិស្ស សាកលវិទ្យាល័យ មិនបានដឹងអំពីការរកស៊ីពិតប្រាកដ តើអ្វីជាសហគ្រិនពិតប្រាកដ តើផលលំបាកអ្វីខ្លះដែលត្រូវប្រឈម ហើយទាំងនេះ គឺជាការចែករំលែកមួយដ៏ល្អ ទៅដល់សិស្សនិស្សិត ដើម្បីឲ្យមានការថ្លឹងថ្លែងថាអ្វីជាទ្រឹស្ដី អ្វីជាកាអនុវត្តន៍ជាក់ស្ដែង។
លោក ប្រធានវ័យក្មេងបានបន្ដទៀតថា លើសពីនេះទៅទៀត ក្នុងការចុះអនុស្សរណៈនេះ គឺបើកទូលាយឲ្យនិស្សិត ឲ្យពួកគាត់ស្វែងរកក្រុមហ៊ុនដើម្បីចុះទៅធ្វើកម្មសិក្សាក្នុងសមាជិក សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ផ្ទាល់នៅពេលគាត់មានពេលវាលាមួយ ឬឆ្នាំបញ្ចប់នៃការសិក្សា។
លោកបន្ថែមទៀតថា «ការធ្វើអាជីវកម្មគឺមិនអាចកាត់ផ្ដាច់ពីការសិក្សាបាននោះឡើយ ដូច្នេះត្រូវមើលជំនួញឲ្យបានវែងឆ្ងាយជាមុនសិន ដូច្នេះទើបសហគ្រិនមានការផ្សាយភ្ជាប់ជាមួយសកលវិទ្យាល័យ ព្រោះសាកលវិទ្យាល័យជាទូទៅជាកន្លែងដែល បណ្ដុំទៅដោយអ្នកចេះដឹង ការបង្កើតនូវអ្វីៗថ្មីៗ ដែលអាចឲ្យយើងមើលឃើញនូវរបត់នៃប្រទេស ពិភពលោក ក្នុងរយៈពេលវែងបានតាមរយៈ ការចូលរួមនៅក្នុងការសិក្សា ការចែករំលែកបទពិសោធន៍ល្អៗ ពីសាកលវិទ្យាល័យ»។
លោកប្រធានបានឲ្យដឹងទៀតថា «កាលពី១០-២០ឆ្នាំ មុនគឺមានភាពលំបាកណាស់ក្នុងការស្វែងរកក្រុមហ៊ុន ឬសហគ្រិនមួយដើម្បីចុះកម្មសិក្សា ក្រៅពីក្រុមហ៊ុនបរទេស អង្គការសង្គមស៊ីវិលគឺមានការលំបាករកខ្លាំងណាស់ ដោយសារតែពី១០-២០ ឆ្នាំមុនក្រុមហ៊ុនក្នុងស្រុកមានច្រើនតែជាលក្ខណៈក្រុមគ្រួសារ ពិបាកនឹងឲ្យនិស្សិតចុះទៅធ្វើកម្មសិក្សាណាស់ សម្រាប់កម្មវិធីថ្ងៃនេះវិញ គឺមានប្រយោជន៍ច្រើនណាស់ដល់និស្សិត ហើយនេះជាឱកាសមួយដែលធ្វើឲ្យ យុវជន និស្សិតអាចស្ដាប់ដោយផ្ទាល់ ជួបផ្ទាល់ជាមួយសហគ្រិន ជាអ្នករកស៊ី ជាពិសេសពេលដែលនិស្សិតចង់ធ្វើការស្រាវជ្រាវជាក់ស្ដែង និងមានភាពងាយស្រួលក្នុងការរកក្រុមហ៊ុន ដើម្បីចុះកម្មសិក្សា»។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅថ្ងៃខាងមុខសមាគម និងមានគម្រោងចុះអនុស្សរណៈជាមួយនឹងសាកលវិទ្យាល័យចំនួន៣ រួមានសាលវិទ្យាល័យ National University of Management សាកវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា និងសកលវិទ្យាលល័យភូមិន្ទភ្នំពេញ៕