(ភ្នំពេញ)៖ ជនចែកចាយគ្រឿងញៀនម្នាក់ រួមជាមួយថ្នាំញៀនជាច្រើនត្រូវបាន កម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ម៉េង វិមានតារា អធិការរងចុះបង្ក្រាបនាល្ងាច ថ្ងៃទី៩ខែគុម្ភៈឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថាក្រោមការបញ្ជាពីថ្នាក់លើ អោយសម្ថកិច្ច គ្រប់ខេត្តក្រុង ទាំងអស់ចុះបង្ក្រាបរឿងដ៏ក្តៅកគុក ខាងលើនេះតែសម្រាប់ខណ្ឌមានជ័យ គឺបានចុះអនុវត្តន៍ជារៀងរាល់ថ្ងៃ។
ចុងក្រោយជនចែកចាយរួម ជាមួយថ្នាំញៀនក្រោយពីបង្ក្រាបបានហើយ ត្រូវបញ្ជួនទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជួន ទៅតុលាការកាត់ទោសទៅតាមផ្លូវច្បាប់៕