(ភ្នំពេញ)៖ លោក ណុប ច័ន្ទណារិន នាយកគ្រប់គ្រងព័ត៌មានទូរទស្សន៍អប្សរា តំណាងឧបនាយករដ្ឋន្រ្តីម៉ែន សំអន រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកថវិកាចំនួន១លានរៀល ទៅចូលរួមបុណ្យសព លោក ម៉ា សេរី នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ណុប ច័ន្ទណារិន បានថ្លែងថា ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានផ្តាំផ្ញើពាក្យរំលែកទុក្ខ ដល់គ្រួសារសព លោក ម៉ា សេរី ដែលបានទទួលមណរភាពផងដែរ។
សូមជំរាបថា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MyTV បានទទួលមរណភាព នៅវេលាម៉ោង៥៖៥៤នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី៕