(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងឧត្តរមានជ័យ មានរៀបចំ​ពិធី​ប្រជុំបូកសរុបលទ្ធផលការងារយោធា ឆ្នាំ២០១៦ និងលើកផែនការ​សកម្មភាពការងារយោធា​ឆ្នាំ២០១៧ ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជា​ការយោធភូមិភាគទី៤ និងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំង​មានការ​អញ្ចើញចូលរួម ពីមេបញ្ជាការកង​រាជ​អាវុធហត្ថខេត្ត ស្នងការនគបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងនៃតំបន់​ប្រតិបត្តិការសឹករងឧត្តរមានជ័យ។

ក្នុងឱកាសនោះផងដែរ ក៏មានការប្រកាសដំឡើងឋានន្តរស័ក្តិ និងផ្លាស់ប្តូរមុខងារ​ដល់នាយទាហានចំនួន២៥រូប ក្នុងនោះរួម​មាន៖
១- ថ្នាក់វរសេនីយ៍ឯកចំនួន២រូប
២- ថ្នាក់វរសេនីយ៍ទោ ចំនួន ២រូប
៣- ថ្នាក់វរសេនីយ៍ត្រីចំនួន១២រូប និង
៤- ផ្លាស់ប្តូរមុខងារ​ចំនួន៩រូប និងមុខងារគ្រូបង្គោលលើមុខងារបច្ចុប្បន្នចំនួន១៥រូប។
 
ជាមួយគ្នានេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងសំណេះសំណាលនិងផ្តាំផ្ញើរដល់អង្គពិធី ត្រូវរក្សាឲ្យ​បាននូវ​ការសាមគ្គីភាពផ្ទៃក្នុងឲ្យខ្ចប់ខ្ចូន និងគោរពភារកិច្ចឲ្យត្រឹមត្រូវ ជាទប់ស្កាត់និងបទល្មើសជាក់ស្តែងដែលនៅក្បែរ និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយើង ៕