(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ រួមនិងម៉ាទឹកកក១០ថង់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនកាលពីវេលាម៉ោង១៥និង២០នាទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ វុទ្ធី វ៉ាន់ថៃ អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី៧ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ទី២ឈ្មោះ អ៊ិត សុផាត អាយុហៅកុង អាយុ២៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិជាមួយគ្នាខាងលើ។
លោកបានបញ្ជាក់ថា ពេលកម្លាំងស្រុក បានដើរល្បាតក៏បានប្រទះឃើញមុខសញ្ញាចាស់ កំពុងធ្វើសកម្មភាពជួញដូរជាក់ស្តែង ក៏បានចុះបង្រ្កាបនៅផ្ទះកើតហេតុ យកមកសួរនាំ និងឆែករកឃើញថ្នាំញៀនម៉ាទឹកកក ក្នុងខ្លួនមានចំនួន១០ថង់ ស្មើនិង១០.៧២ក្រាម និងសម្ភារមួយចំនួនទៀត រួចនាំយកមកការិយាល័យជំនាញដើម្បីសួនាំ៕