(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ Facebook «សីហា» សរសេរថា៖ «លោក សម រង្ស៊ី ទទួលស្គាល់សំឡេងរបស់ខ្លួន ក្នុងការផ្ទុះរឿង អាស្រូវផ្លូវភេទ» តាមរយៈការ Comment ឆ្លើយតបរបស់លោក សម រង្ស៊ី។​

នៅរសៀលថ្ងៃនេះ Facebook «សីហា» បានសរសេររៀបរាប់ដោយស្រង់ការលើកឡើងរបស់សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាមម្នាក់ ជាមួយខ្លឹមសារទាំងស្រុងថា៖

«ប្រធានគណបក្សសង្គ្រោះជាតិដែលអស់អំណាចដោយសារ ពូកែបង្ករឿងហើយរវល់តែរត់ចោលស្រុកនោះ ទីបំផុតបានទទួលស្គាល់ថា សារសំឡេងដែល បែកធ្លាយរឿងអាស្រូវ ដែលត្រូវគេបង្ហោះ ព្រោងព្រាត តាមហ្វេសប៊ុកនោះ ថាពិតជាសំឡេងរបស់ខ្លួនមែន។ ក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៥ កុម្ភៈ លោក សម រង្ស៊ី សរសេរថា៖ «ខ្ញុំឆ្ងល់ណាស់ ពួកពូកែទើស មកទើសរឿងគេ.....សំឡេងអ្នកណា ក៏ដោយជារឿងរបស់ បើជាសំឡេងរបស់ខ្ញុំ តើវាយ៉ាងម៉េច? នេះជាសិទ្ធិរបស់ខ្ញុំ ជាសេរីភាពរបស់ខ្ញុំ តើវាមានអីទាក់ទងនឹងអស់លោក....»

ការ Comment របស់លោក សម រង្ស៊ី បែបនេះបានធ្វើឡើង ជាការឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកមួយឈ្មោះ សីហា ដែលបានបង្ហោះការបែកធ្លាយ ខ្សែអាត់ សំឡេងលោក សម រង្ស៊ី ទាក់ទងនារីរត់តុក្នុងភោជនីយដ្ឋានមួយដើម្បីរួមភេទ។ គណនីហ្វេសប៊ុកនេះ បានបង្ហោះរឿងអាស្រូវផ្លូវភេទរបស់លោក សម រង្ស៊ី ពីរភាគហើយគិតត្រឹមថ្ងៃទី ០៨ កុម្ភៈ។ ក្នុងខ្សែអាត់សំឡេងនោះ បុរសដែលគេស្គាល់សំឡេងថាជាលោក សម រង្ស៊ី បានឧស្សាហ៍ចេញចូលភោជនីយដ្ឋានមួយ ហើយបានទាក់ទងនារីអ្នករត់តុដែលជាស្ត្រីវ័យក្មេងដើម្បីបបួលទៅរួមភេទ។

សាររបស់លោក សម រង្ស៊ី ដែលទទួលស្គាល់សំឡេងរបស់ខ្លួនហើយអះអាងថា ជាសិទ្ធិ និងជាសេរីភាពរបស់ខ្លួនដែលអ្នកផ្សេងមិនត្រូវចេះដឹងនោះ សបញ្ជាក់ថា លោក សម រង្ស៊ី កំពុងបង្ហាញថា ខ្លួនគាត់គាំទ្រឲ្យបុរសៗផិតក្បត់ប្រពន្ធ លួចសាហាយស្មន់ប្រពន្ធគេ និងក៍ជាសារដែលបង្ហាញថា គាត់មិនគោរពច្បាប់ មិនគោរពសីលធម៌ និងប្រពៃណីទំនៀមទំលាប់ពូជសាសន៍ និងសង្គមខ្មែរបន្តិចណាទាល់តែសោះ។ លោក សម រង្ស៊ី កំពុងបញ្ឈឺចិត្តភរិយារបស់គាត់ដោយត្រង់ៗ ហើយមេដឹកនាំបក្សប្រឆាំងរូបនេះក៍កំពុងធ្វើជាគំរូអាក្រក់យ៉ាងខ្លាំង ដល់បុរសៗទាំងឡាយថា ការមានស្រីញីក្រៅផ្ទះ ផិតក្បត់ប្រពន្ធ គឺជាសេរីភាពរបស់មនុស្សប្រុស។

តើបងប្អូនដែលជាស្ត្រីខ្មែរទាំងឡាយ គួរគាំទ្រចំពោះអ្នកនយោបាយអសីលធម៌បែបនេះដែរឬទេ?

នេះឬជាសីលធម៌របស់គណបក្សសង្គ្រោះជាតិ? ប្រហែលជាមានមេដឹកនាំបែបនេះហើយបានជាមន្ត្រីបក្សសង្គ្រោះជាតិ ស្ទើរគ្រប់គ្នារចាប់តាំងពីមេដឹកនាំកំពូល មានលោកប្រធាន សម រង្ស៊ី លោកអនុប្រធាន កឹម សុខា រហូតដល់តំណាងរាស្ត្រ មានដូចជាលោក យ៉ែម ប៉ុញ្ញឬទ្ធិ មានសហាយស្មន់ជាមួយលេខារបស់ខ្លួន រហូតប្រព្រឹត្តអនាចារក្នុងបន្ទប់ធ្វើការរបស់រដ្ឋសភាទៀត។ លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រដែលជាមនុស្សបែបរោគចិត្ត និយាយស្តីចេញមកដូចមនុស្ស យូកូមបាតផ្សារ មាក់ងាយស្ត្រីភេទ ប្រើពាក្យអាសអាភាសគួរឲ្យព្រឺក្បាល។ ក្រៅពីនោះ នៅមានលោក យឹម សុវណ្ណ ផិតក្បត់ សាហាយស្មន់ ដូរប្តីប្រពន្ធគ្នាយ៉ាង អនាចារបំផុត។ លោក ហូរ វ៉ាន់ លួចមានស្រីក្មេងជាកម្មការិនីរោងចក្រកាត់ដេរ រហូតដល់គេរៀបការរួចក៏នៅតែញ៉ែ លួងលោមគេចង់រួមភេទដោយឥតអៀនខ្មាស ដែលខ្លួនមានវ័យចំណាស់ជិតចូលមឈូសទៅហើយ។ នៅមានរឿងរ៉ាវអាស្រូវផ្លូវភេទ អាស្រូវល្បែង ដូចជាលោក អេង ឆៃអ៊ាង លោក ឡុង រី ជាដើម។

ខ្ញុំយល់ថាកត្តាទស្សនៈយល់ឃើញ បញ្ច្រាស់ជើងបែបនេះ ហើយបានបណ្តាលអោយមេដឹកនាំ របស់ពួកគេសុទ្ធតែល្មោភកាម ហើយចាត់ទុកអំពើពាលា ផិតក្បត់ទាំងអស់នោះវាជារឿងបុគ្គល ជាសេរីភាព និងជាសិទ្ធិរបស់ខ្លួន។ ឆ្លងតាមរយៈរឿងអាស្រូវដ៏ស្មោកគ្រោកទាំងអស់នេះ និងតាមរយៈ Comment របស់ខ្លួនក្នុងហ្វេសប៊ុកដូចខាងដើមនេះ បានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ថា លោក សម រង្ស៊ី គ្មានតម្លៃជាមនុស្សប្រុស គ្មានតម្លៃជាអ្នកនយោបាយ គ្មានតម្លៃជាអ្នកដឹកនាំសូម្បីតែបន្តិចណាទាល់តែសោះ ពីព្រោះគាត់ និងមន្ត្រីរបស់គាត់មិនបានផ្តល់តម្លៃដល់ស្ត្រី មិនផ្តល់តម្លៃដល់សីលធម៌សង្គម និងមិនផ្តល់តម្លៃដល់ប្រពន្ធ និងកូនរបស់ខ្លួនឡើយ។

ពាក្យ Comment របស់លោក សម រង្ស៊ីខាងលើនេះបានបង្ហាញពីមុខមាត់ ចរិតនិងសារជាតិពិតរបស់គាត់ និងមន្ត្រីនៅជុំវិញគាត់ដែលសុទ្ធតែជាមនុស្ស ស្មោកគ្រោក ខុសពីការសម្តែងនៅខាងក្រៅទាំងស្រុង។ ខ្ញុំសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែមិនគាំទ្រមនុស្សប្រភេទនេះទេ តែថែមទាំងថ្កោលទោសយ៉ាងខ្លាំងដល់ពួកគេថែមទៀតផង ជាពិសេសគឺស្ត្រីខ្មែរទាំងឡាយ ដែលមិនចង់ឲ្យប្តីរបស់ខ្លួនរៀនសូត្រគំរូអាក្រក់របស់លោក សម រង្ស៊ី លោក កឹម សុខា និងមន្ត្រីតំណាងរាស្ត្របក្សប្រឆាំងដូចបានរៀបរាប់ខាងដើមនោះឡើយ៕