(ភ្នំពេញ)៖ «គិតឱយច្បាស់ចៅអតីតកាលនោះហើយដែលរុញ យើងឱយមកដល់បច្ចុប្បន្ន។ ម្តាយចៅបង្កើត ចៅមកក៏ជាអតីតកាល បើចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ ហើយក៏មិនខុសពីមេអំបៅបំភ្លេចកំណើតខ្លួនដែលចេញពីដង្កូវដែរ។ តាជូនយោបល់ចៅដោយចិត្តស្មោះ ទ្រឹស្តីចៅមិនគួរប្រើវាទេ» នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនៅលើ Facebook ឆ្លើយតបនឹងយុវជនម្នាក់ដែលបង្ហោះរូបភាពនិងពាក្យថា «អតីតត្រឹមជាស្រមោលបំភ្លេចវាចោលហើយបង្កើតបច្ចុប្បន្ន»។
ជុំវិញការបង្ហោះរបស់យុវជនម្នាក់នេះ ក៏ត្រូវបានអ្នកប្រើប្រាស់ Facebook (Cherry Hing) ប្រតិកម្មទៅវិញថា៖ «ទ្រឹស្តីនេះគេប្រើវាសំរាប់តែរឿងបរាជ័យ ក្នុងអតីតកាលប៉ុណ្ណោះ យើងមិនអាចយកវាមកប្រើជាទូទៅបានទេប្អូន»។ ចំណែកអ្នកប្រើប្រាស់ Facebook ម្នាក់ទៀតក៏បានឡើងថា៖ «សូមកុំគិតថា អតីតកាលគ្មានន័យសម្រាប់បច្ចុប្បន្នកាលឲ្យសោះ ត្រូវចាំថាអតីតកាលមានន័យសម្រាប់បច្ចុប្បន្នកាល /បច្ចុប្បន្នកាលមានន័យសម្រាប់អនាគតកាល (ចូលចងចាំទុកជានិច្ច)៕