(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចូលរួមបើកកិច្ចប្រជុំ បូកសរុបវឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការ យន្តការ ផែនការ យុទ្ធសាស្ត្រ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មការជាតិ ដោយមានការអញ្ជើញចូលរួមពីអនុប្រធានសមាជិកនៃគណៈកម្មជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំបូកសរុប វឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការយន្តការ ផែនការ យុទ្ធសាស្ត្រទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ។

នៅក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ អគ្គស្នងការរងនគរបាលជាតិ រដ្ឋលេខាធិការ តំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងទេសាន ក្រសួងយុត្តិធម៌ ក្រសួងរ៉ែនិងថាមពល អភិបាល អភិបាលរងរាជធានី ខេត្ត និង ឧត្តមសេនីយ៍ នាយទាហាន ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ៕