Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា កំពុង​ជួបសំណេះសំណាល​ជាមួយ​ឯកអគ្គរាជ​ទូតជប៉ុន មុនចេញ​ទៅជប៉ុន ថ្ងៃទី​១២ កុម្ភៈ

09-02-2017 10:58

(ភ្នំពេញ)៖ កីឡាករបាល់ទាត់លំដាប់កំពូលកម្ពុជា ចាន់ វឌ្ឍនាកា បានកំពុងតែជួបសំណេះសំណាលជាមួយនឹងឯកអគ្គ រាជទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា ទៅធ្វើដំណើរទៅប្រទេសជប៉ុនរយៈពេល ១ឆ្នាំ ទៅចូលរួមលេងក្នុងក្លឹបលីគលំដាប់ទី៣ Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើង។

នេះជាលើកទី១ ហើយសម្រាប់កីឡាករដែលមានវ័យទើបតែជាង ២០ឆ្នាំរបស់កម្ពុជាក្នុងការជួបសំណេះសំណាល ជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីយល់ដឹង ក៏ដូចជាទទួលអនុសាសន៍ខ្លះៗអំពីទំនៀមទម្លាប់ ក៏ដូចជា ការរស់នៅរបស់ប្រជាជនជប៉ុនពីមន្រ្តីទូតខាងលើ។

សូមរំលឹកដែរថា កីឡាករដែលកំពុងប្រកបអាជីពនៅក្នុងក្លឹបបឹងកេតអង្គរ ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ចាមនៃ ប្រទេសកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបដែលកំពុងលេងក្នុងលីគលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC ចុះកិច្ច សន្យាខ្ចីរយៈពេល ១ឆ្នាំទៅលេងនៅជប៉ុន ក្រោមតម្លៃខ្លួនបិទជិតមិនត្រូវបានទម្លាយឲ្យដឹងឡើយកាលពីខែមុន ហើយតាមគម្រោង កីឡាករដែលមានស្រុកកំណើតនៅខេត្តកំពត និងមានឪពុកជាអភិបាលខេត្តផងនោះ នឹងត្រូវចាក ចេញពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈចុងសប្តាហ៍នេះហើយ៕