(ព្រះសីហនុ)៖ នាវាទេសចរខ្នាតធំមួយគ្រឿងឈ្មោះ SEA BOURN SOJOURN ដែលនាវាមានសញ្ជាត្តិ BAHAMAS នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចំរុះជាតិសាសន៍ចំនួន ៤៣០នាក់ ២២សញ្ជាតិ្ត មានទេសចរស្រី ២២០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ អាមេរិក ចំនួន១៩៩នាក់ ,ភ្ញៀវទេសចរជាតិ អង់គ្លេស ចំនួន ១០៥នាក់ និងភ្ញៀវទេសចរជាតិ កាណាដា ចំនួន៣៣នាក់។
នាវាទេសចរខ្នាតធំនេះ បានចុះចតនៅខេត្តព្រះសីហនុ នៅវេលាម៉ោង ៦៖១៥នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅលើនាវាខាងលើនេះ មាននាវិក និងអ្នកបំរើការផ្សេងទៀត រួមមាន នាវឹកចំនួន៣៤៧នាក់ ស្រី៩៩នាក់ មាន៥១សញ្ជាតិនាវា មានបណ្តោយប្រវែង១៩៨ម៉ែត្រ , ទទឹងប្រវែង២៦ម៉ែត្រ ជំរៅទឹក៦,៤ម៉ែត្រ។
នាវាចេញដំណើរមកពីប្រទេស ថៃ និងបន្តដំណើរ ទៅប្រទេស វៀតណាម វេលាម៉ោង៨យប់ ក្នុងថ្ងៃដដែល៕