(ភ្នំពេញ)៖ មន្ដ្រីធនាគារជាតិនៃកម្ពុជា ចំនួន៨២រូប បានចូលប្រឡងវគ្គ NBC-FSI Connect លើកទី១១ ដោយមានការត្រួតពិនិត្យផ្ទាល់ពី សំណាក់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ការប្រឡងនេះ មានកំរិតមធ្យមចំនួន៧រូប កំរិតបឋមជំនាន់ទី១ ចំនួន៥០រូប និងកំរិតបឋមជំនាន់ទី២ចំនួន២៥រូប។
វគ្គ NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតរៀបចំឡើង ដោយវិទ្យាស្ថាន ស្ថិរភាពហិរញ្ញវត្ថុអន្ដរជាតិ (FSI)នៃធនាគារសម្រាប់ការទូទាត់អន្ដរជាតិ (BIS) ដែលមានស្នាក់ការកណ្ដាល នៅប្រទេសស្វីស។
បច្ចុប្បន្នធនាគារកណ្ដាលជាង១០០ នៅលើពិភពលោកបានទិញសិទ្ធចុះឈ្មោះចូលរៀនជូនមន្ដ្រីខ្លួនក្នុងការសិក្សាលើឯកទេសសកម្មត្រួតពិនិត្យ ធនាគារដែលមានសិក្ខាកាមសរុបចំនួន១០,០០០នាក់ ដែលកំពុងសិក្សាក្នុងនោះមន្ដ្រី ធនាគារជាតិនៃកម្ពុជា។
សូមបញ្ជាក់ថា វគ្គសិក្សា NBC–FSI Connect នេះបានដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ និងបើវគ្គជំនាន់ទី២កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦មកមន្ដ្រីបុគ្គលិកដែលបានសិក្សាមួយរយៈរួមមក៕