(ភ្នំពេញ)៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវករណីអ្នកសារព័ត៌មានជួបគ្រោះថ្នាក់ នៅខេត្តរតនគិរី។
តាមសេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា លោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការ ជាប្រធាន និងអនុប្រធាន២រូបទៀត ព្រមទាំងសមាជិក ៨រូបទៀតផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖