(ភ្នំពេញ)៖ បន្ទាប់ពីទម្លាយរឿងអាស្រូវខ្សែអាត់សំឡេង របស់លោកប្រធានគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទវគ្គពិសេស ដែលជាវគ្គទី១នោះ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទំព័រ Facebook ឈ្មោះ «សីហា» បានបន្តទម្លាយនូវសំឡេងឆ្លើយឆ្លងរវាង លោក សម រង្ស៊ី វគ្គ២ និងនារីបម្រើការងារក្នុងភោជនីយដ្ឋាន។
Facebook ឈ្មោះ «សីហា» បានសរសេរដាក់ចំណងជើងថា៖ «លោក សម រង្ស៊ី រួមរ័ក្សសប្បាយជាមួយនារីផល មិនទាន់អស់ចិត្ត ក៏ Call រកនាងទៀត! វគ្គ២»។
ក្រៅពីបង្ហោះខ្សែអាត់សម្លេងម្ចាស់ Facebook បានសរសេរៀបរាប់នូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«វាពិតជារឿងថោកទាប និងអសីលធម៌ខ្លាំងណាស់ និងជាអំពើអាម៉ាស់ងើបមុខមិនរួចទេ បើពួកអ្នកនយោបាយទាំងនោះមិនមែនជាសត្វ។ ពេលនេះ ត្រីដែលស្អុយមិនមែនមានតែ កឹម សុខា- រៀល ខេមរិន្រ្ទ -ចាន់ ចេង ពត ពៅ - យឹម សុវណ្ណ លី ស្រីវីណា - ហូរ វ៉ាន់ - ឡុង រី - យ៉ែម ប៉ុញ្ញរិទ្ធ និងតំណាងរាស្ត្រមួយចំនួនទៀតប៉ុណ្ណោះទេ គឺត្រីស្អុយមួយនោះជាត្រីធំ អីចឹងហើយ «ស្អុយទាំងអស់ពេញមួយកន្ត្រក របស់បក្សសង្គ្រោះជាតិយើងតែម្តង»។
បងប្អូនបានដឹងហើយនូវការផ្ទុះរឿងអាស្រូវផ្ទួនៗនៃអំពើស្មោកគ្រោករបស់អ្នកតំណាងរាស្ត្រ ដែលបាន និងកំពុងបន្ថោកតម្លៃស្ត្រីខ្មែរតាមរយៈការផ្សព្វផ្សាយរបស់ហ្វេសប៊ុកផេក «សីហា» និងយូធូប YouTube - Cambodian Leaks គឺពួកតំណាងរាស្ត្ររបស់បក្សយើងទាំងនោះ បានប្រើពាក្យសម្តីអនាចារសព្វបែបយ៉ាងហួសនិស្ស័យជាមនុស្ស។ ក្នុងចំណោមនោះ សម្តីដែលពាលជាងគេបំផុតគឺអ្នកតំណាងរាស្ត្របាតផ្សារនៅខេត្តស្វាយរៀង «រៀល ខេមរិន្ទ្រ» ។ តើក្រោយពេលបានលឺសម្តីរបស់ជនបាតសង្គម រៀល ខេមរិន្ទ្រ ហើយនោះ ក្រសួងកិច្ចការនារី ជាពិសេសអង្គការ - សមាគមជាតិ និងអន្តរជាតិដែលធ្វើកិច្ចការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី ត្រូវមានប្រតិកម្ម ឬចាត់វិធានការបែបណា ដើម្បីចូលរួមលើកតម្លៃស្ត្រីខ្មែរ ដែលត្រូវបានជាន់ឈ្លីដោយអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ?
ថ្ងៃមុននាងខ្ញុំបានទម្លាយនូវសំឡេងរបស់លោក សម រង្ស៊ី ដែលទាក់ទងស្នេហាលួចលាក់ប្រព្រឹត្តសេពកាមជាមួយនារីបំរើការងារនៅហាងម្ហូបអឺរ៉ុបមួយកន្លែង ហើយលោកប្រធាន សម រង្ស៊ី បានសន្យានឹងជួបនារីផលនៅថ្ងៃសៅរ៍ទៀត។ បងប្អូនទាំងអស់គ្នាបានដឹងហើយថា អំពើលាមក ល្មោភកាមគុណ ពាលាអាវ៉ាសែរបស់តំណាងរាស្ត្រជាច្រើននាក់ក្នុងបក្សសង្គ្រោះជាតិ គឺស្អុយគគ្រុក ហើយសុទ្ធតែជាការពិតទៅទៀត ទើបពួកគាត់លាក់មុខ លិបក្បាលដូចសត្វពង្រូល មិនហ៊ានចេញមកតបតទេ ពីព្រោះវាថោកអស់សាច់ ថោកទាបរកលេខដាក់គ្មាន ហើយអ្នកដែលក្តៅក្រហាយជាងគេនោះ គឺប្រពន្ធកូន ប្តី ពូជពង្ស វង្សត្រកូល ត្រូវខ្មាស់គេ ដោយសារតែការបែកធ្លាយនូវរឿងអាស្រូវអស់ទាំងនោះ។ យ៉ាងណាមិញរឿងអាស្រូវរបស់លោក សម រង្ស៊ី ដែលជាប្រធានបក្សក៏ស្អុយគគ្រុក ដូចត្រីហើម រលួយ ស្អុយមិនចាញ់មន្ត្រីរបស់គាត់ប៉ុន្មាននាក់នោះឡើយ ។
បងប្អូនសាកគិតមើលទៅ បើប្រធាន និងអនុប្រធាន ដែលជាអ្នកដឹកនាំបក្សទាំង មូលសុទ្ធតែវក់នឹងល្បែង វក់នឹងស្រីញី ប៉ោឡែយ៉ាងនេះ តើពួកគាត់មានពេលវេលាឯណានឹងទៅជួយដោះស្រាយបញ្ហាជាតិ?
ថ្ងៃនេះ នាងខ្ញុំសូមទម្លាយនូវសំឡេងទាក់ទងគ្នារវាងលោក សម រង្ស៊ី ជាមួយនារីផល ដែលបំរើការងារក្នុងភោជនីយដ្ឋានអឺរ៉ុបនៅភ្នំពេញបន្ទាប់ពីគីគីលូរួចហើយនោះ គឺ លោកប្រធានសម រង្ស៊ី បែបសប្បាយចិត្តខ្លាំងដោយការបំរើលើគ្រែបានល្អ ទើបធ្វើឲ្យលោក សម រង្ស៊ី ជ្រួលច្របល់ នឹកមកនារីផល ដោយគ្រាន់តែចេញពីកន្លែងដេកសប្បាយជាមួយគ្នាភ្លាម ក៏ទាក់ទងទៅភ្លែត ។ លោក សម រង្ស៊ី សួរទៅនារីផលថា «ម៉េចទៅសប្បាយទេថ្ងៃនេះ? នារីផល ឆ្លើយតបវិញថា សប្បាយ... សម រង្ស៊ី បន្តថា គាត់ក៏សប្បាយដែរ...»។
សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នារឿងអាស្រូវរបស់ លោកប្រធានសម រង្ស៊ី វគ្គ២ ដូចតទៅ៖