(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញធរដែនដី កាលពីថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារស្រអែម ស្រុកស្រអែម ខេត្តព្រះវិហារ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន កំពុងដាក់តាំងលក់លើទីផ្សារដូចជា៖
* ទឹកក្រូចចំរុះ ចំណុះ ១៩៤,២៥ លីត្រ
* ត្រីខកំប៉ុង ទម្ងន់ ០,៦២គីឡូក្រាម
* ប័រ ទម្ងន់ ១,០២គីឡូក្រាម
* ម្សៅដូង ទម្ងន់ ០៨គីឡូក្រាម
* ម្សៅនំ ទម្ងន់ ៣,៥គីឡូក្រាម
* ផ្សិតកំប៉ុង ទម្ងន់ ១,៧គីឡូក្រាម
* នំកញ្ចប់ ទម្ងន់ ០,៤៩គីឡូក្រាម
* ទំនិញខាងលើ ត្រូវបានដកហូត និងដុតកំទេចចោល៕