Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម ចេញសេចក្តី​ប្រកាស​ស្តីពីការ​ចុះពិនិត្យ​​និងវាយតម្លៃ​បច្ចេកទេសក្រុមហ៊ុនផលិតកែច្នៃ និងស្តុកអង្ករដែល​មានបំណង​នាំ​ចេញទៅ​​ប្រទេស​​ចិន

08-02-2017 17:59

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសធ្វើការត្រួតពិនិត្យបច្ចេកទេស និងវាយតម្លៃក្រុមហ៊ុនផលិត និងកែច្នៃ និងស្តុកអង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដើម្បីធ្វើការចុះបញ្ជីឈ្មោះ​ផ្នែកបច្ចេក​ទេស ជូនដល់ក្រុមហ៊ុនដែលមានសម្ថភាព និងលក្ខណៈសម្បត្តិសមស្រប ដោយផ្អែកលើច្បាប់ស្តីពីគុណភាព និងសុវត្ថិភាព​សម្រាប់​ក្រុមហ៊ុនបរទេសដែលផលិត ឬកែច្នៃ អង្ករដើម្បីនាំចូលប្រទេសចិន។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា សម្រាប់ដំណាក់កាលទី២នេះ អគ្គនាយកដ្ឋានកសិកម្មបានអំពាវនាវ​ដល់បណ្តាក្រុមហ៊ុន​ដែលបានចុះបញ្ចី​នៅក្រសួង​ពាណិជ្ជកម្មដែល​មិនទាន់​ដាក់ពាក្យស្នើរ​សុំវាយតម្លៃ រួសរាន់មកដាក់ពាក្យស្នើរ​សុំចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៧ ជាកំណត់៕