(ឧត្តរមានជ័យ)៖ ប្រធានមន្ទីបរិស្ថានខេត្តឧត្តមានជ័យថ្មី ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស ថាវី អភិបាលខេត្តឧត្តមានជ័យ និងលោក យឹម ធិន ប្រធានក្រុមព្រឹក្សាខេត្តឧត្តមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

តាមសេចក្តីសម្រេច លោក នួន មុន្នី ប្រធានមន្ទីបរិស្ថានចាស់ត្រូវផ្ទេភារកិច្ចទៅជា ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបវិញ ចំណែកលោក ភួង លី ណា ត្រូវបានប្រកាសតែងតាំងជំនួសវិញ។

លោក ផៃ ប៊ុន ឈឿន បានថ្លែងថា កាផ្លាស់ប្តូរប្រធានមន្ទីរពីខេត្តមួយ ទៅខេត្តមួយ វាមិនមែនថា ប្រធានមន្ទីរចាស់អសកម្មការងារ ឬធ្វើការងារមិនកើត ឬក៏មានកំហុសឆ្គងក្នុងប្រការណាមួយនោះឡើយ ប៉ុន្តែទាំងអស់នេះ ជាយុទ្ធសាស្ត្រ និងច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឲ្យមានការផ្លាស់ប្តូរ តាមអង្គភាពផ្សេងៗពី ខេត្តមួយទៅខេត្តមួយ រយៈពេលមួយអាណត្តិដែលច្បាប់បានកំណត់ទុក។

លោក ស ថាវី បានផ្តាំផ្ញើឲ្យប្រធានមន្ទីរ ដែលឡើងកាន់តំណែងថ្មី ត្រូវយកចិត្តទុខដាក់ ធ្វើរការងារ គោរពភារកិច្ច កាតព្វកិច្ចកាងាររបស់ខ្លួន បន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ជៀសវៀងឲ្យឆ្ងាយពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ បន្តយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ការពារអភិរក្សព្រៃឈើ និងធនធានធម្មជាតិឲ្យបានគង់វង្ស ជាពិសេសត្រូវយកចិត្តទុកដាក់កាពារបរិស្ថាន អនាម័យ នៅតាមទីប្រជុំជនឲ្យបានល្អ ដើម្បីឲ្យមានសោភ័ណ្ឌភាព និងផាសុខភាព បំរើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីប្រជុំជន៕