(ភ្នំពេញ)៖ អាមេរិកចេះទាមទារបង្កើតសាលាក្តីខ្មែរក្រហម ដើម្បីកាត់ទោសមេដឹក នាំខ្មែរក្រហមពីបទប្រឆាំងមនុស្សជាតិ។ សាលាក្តីនេះគឺអាមេរិកចង់ បញ្ឈឺចិត្តចិន ដែលជាបង្អែករបស់ខ្មែរក្រហមពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៧០។ បើទោះបីជាយ៉ាងណាចិន បានផ្តល់ជំនួយអភិវឌ្ឍន៍ និងលុបបំណុលរបស់កម្ពុជាមួយចំនួនផងដែរ។ នេះជាការទទួលខុសត្រូវ និងផ្សះផ្សារចំពោះភាពឈឺចាប់ពីអតីតកាល។
ចុះអាមេរិក ដែលជាបងធំលើលោក ម្តេចក៏មិនក្លាហាន មិនថ្លៃថ្នូរ មិនហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន។ ទម្ងន់គ្រាប់បែកបេ៥២ គ្រាប់បែកគីមី បានធ្វើឲ្យពលរដ្ឋខ្មែរមិនតិចនោះទេ បានរងរបួស និងស្លាប់ ហើយគ្រាប់បែកគីមីនោះ នៅបន្តបង្កទុក្ខទោសដល់ ពលរដ្ឋកម្ពុជា រហូតដល់បច្ចុប្បន្ននេះ។
ទំហំទឹកប្រាក់តិចតួចតាមរយៈ USAID ក្នុងសកម្មភាពដោះមីន និងបំផ្លាញគ្រាប់សល់ពីសម័យសង្រ្គាម វាមិនអាចទូទាត់ទំហំ នៃការបំផ្លាញ របស់អ្នកបានឡើយ៕ (រូបភាពដកស្រង់ចេញពី Gettyimage)