(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហកាជាមួយការិយាល័យ បទល្មើសគ្រឿងញៀន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះបង្រ្កាបជាក់ស្ដែងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន១ករណី ។
ជាលទ្ធផលក្នុងការចុះបង្រ្កាបខាងលើនេះ សម្រេចបានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ រកឃើញគ្រឿងញៀនចំនួន២២កញ្ចប់, ដបទឹកសុទ្ធសម្រាប់ជក់ចំនួន០៣, ដែកកេះចំនួន២០, ជញ្ជីងថ្លឹងចំនួន២, ទូរស័ព្ទចំនួន០៧គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមទាំងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕