(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «Jailbreak ឬការពារឧក្រិដ្ឋជន» ដែលជាប្រភេទរឿងវាយប្រហារ បែបកំប្លែងថ្មី ទើបបើកសម្ពោធយ៉ាងកក្រើក កាលពីខែមុន និងចាក់បញ្ចាំងផ្លូវការ កាលពីសប្តាហ៍មុននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី ខណៈដែលភាពយន្តខ្មែរខ្នាតធំមួយនេះ ទទួលបានលទ្ធផលគួរឲ្យ កត់សម្គាល់ជាច្រើន ក្នុងសប្តាហ៍ដំបូងនេះ ពោលគឺរកចំណូលបានសរុប លើស១០ម៉ឺនដុល្លារ។ ជាមួយគ្នានេះ ក៏មានអ្នកទស្សនា លើស៣ម៉ឺននាក់,អ្នកទាញយកហ្គេម លើស៤ម៉ឺននាក់ និងអ្នកទស្សនាបទចម្រៀង លើស៤៦ម៉ឺននាក់ផងដែរ។
ចុះប្រិយមិត្តវិញ បានទស្សនាហើយឬនៅ? បើមិនទាន់ទេ សូមកុំភ្លេច ទៅទស្សនាទាំងអស់គ្នា ដែលរឿង«Jailbreak ឬការពារឧក្រិដ្ឋជន»នេះ នឹងចាក់បញ្ចាំងផ្លូវការ ចាប់ពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្តទាំងអស់នៅកម្ពុជា (ភ្នំពេញ និងសៀមរាប) ជាពិសេសតាមរោងទំនើប ដូចជា Major Cineplex by Cellcard, Legend Cinemas, Platinum Cineplex និងបារាយណ៍អណ្តែត។
យ៉ាងណាមិញ មានហេតុផល៥យ៉ាង ដែលមិនគួរមើលរំលងរឿង «Jailbreak: ការពារឧក្រិដ្ឋជន» រួមមាន ដែលអ្នកបានទស្សនាហើយបានលើកឡើង រួមមាន ទី១. នេះជារឿងខ្មែរបែបវាយប្រហារ និងកំប្លែងដំបូងគេ ដែលបញ្ចូលក្រុមការងារ និងសម្តែងច្រើន សាសន៍មានខ្មែរ (សាវិន ហ្វីលីព ទ្រង់ស៊ីសុវត្ថិ សិរីវុឌ្ឍ អួរ តារា សម ថារ័ត្ន) អ៉ីតាលី (Jimmy Henderson) បារាំង (Jean-Paul Ly និងCéline Tran) ម៉ាឡេស៊ី។ ទី២. រឿងនេះប្រើឧបករណ៍ថតខ្នាតធំ និងការតុបតែងឆាក (ពន្ធគារ)ដូចពិតៗ និងបន្តការកាត់តរូប និងសម្លេង ទៅដល់ប្រទេសម៉ាឡេស៊ី។ ទី៣. ក្រៅពីផ្តល់ការកម្សាន្ត រឿងនេះក៏បង្ហាញ និងលើកតម្លៃដល់ក្បាច់គុណល្បុក្កតោ ដែលគុណខ្មែរ បុរាណដែលស្ទើរតែបាត់បង់ នៅសម័យខ្មែរក្រហម។ ទី៤. វីដេអូចម្រៀងមានភាពទាក់ទាញខ្លាំងដោយសារវត្តមាន និងសំនៀងរបស់ «ក្មេងខ្មែរ» និងតែងថ្មី មិនចម្លងពីបទសម៍យដើម ឬបរទេស ទាំងការសម្តែង និងអត្ថន័យ និង៥. នេះជាខ្សែភាពយន្តខ្មែរដែលចូលរួមថត និងសម្តែងដោយតារាភាពយន្ត ចម្រៀង និងម៉ូដែលខ្មែរល្បីៗដូចជា ឌុច លីដា ឌី សូនីតា ចន្ទ កង្កា ឡូរ៉ា ម៉ម នាយពាក់មី នាយគ្រឿន។
ខាងក្រោមនេះ សុទ្ធជាពាក្សសសើរមិនដាច់ពីមាត់ ពីទស្សនិកជនមួយចំនួន ដែលបានទស្សនារឿង «Jailbreak: ការពារឧក្រិដ្ឋជន» រួចហើយ៖