(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៦ និងទិសដៅក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក កែ ប៊ុនខៀង ប្រធានក្រុមកាងារយុវជនគណបក្សថ្នាក់កណ្ដាល នាថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ៨៥)។
នៅក្នុងឱកាសនោះផងដែរ គេសង្កេតឃើញមានការចូលរួមពីសកម្មជន យុវជនចំនួន៣៥០នាក់ មកពីគ្រប់ផ្នែកគ្រប់ថ្នាក់ ក្រសួង, ស្ថាប័ន, ក្រុង ស្រុក/ខណ្ឌ, រាជធានី/ខេត្ត និង ក្រុមយុវជនមកពីអង្គភាពស្ថាប័នផ្សេងៗ ជាពិសេសក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេសដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត ផងដែរ៕