(ភ្នំពេញ)៖ កម្លាំងគយចល័តបានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗ ចំនួន៨គ្រឿងអត់ពន្ធ នៅថ្ងៃទី៧-៨ ខែកុម្ភនេះ ឆ្នាំ២០១៦ នៅតាមគោលដៅ និងទីតាំងខុសៗគ្នាតាមបណ្តាខណ្ឌនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត ក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។
យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើប នៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។
ព័ត៌មានបន្ថែមអំពីការចាប់រថយន្តអត់ពន្ធនេះ នឹងចេញផ្សាយបន្តទៀត៕
រូបឡានដែលត្រូវបានគយចល័ត ចាប់នាពេលកន្លងមក