(ឧត្តរមានជ័យ)៖ ជាងឡានម្នាក់ទៀតហើយ នៅខេត្តឧត្តរមានជ័យ មានសំណាងឈ្នះរង្វាន់ធំ១ម៉ឺនដុល្លារ ពីស្រាបៀរកម្ពុជា នៅថ្ងៃសែនចូលឆ្នាំចិន។
ពិធីប្រគល់ទឹកប្រាក់នេះ បានប្រារព្ធឡើងនៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក អៀម សាម៉េត ដែលជាអតិថិជន មានសំណាងរបស់ស្រាបៀរកម្ពុជា បច្ចុប្បន្នរស់នៅភូមិ សន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកបានដឹងថា បន្ទាប់ពីសម្រាកពីការងារ នៅថ្ងៃសែនចូលឆ្នាំចិន លោកបានទិញស្រាបៀរកម្ពុជាកន្លះកេស ដើម្បីជួបជុំជាមួយមិត្តភក្តិប្រាំនាក់៖ «ខ្ញុំទិញតិចទេ ព្រោះគិតថាហូបលេងៗ សប្បាយជាមួយមិត្តភក្តិ មានអី! ត្រូវរង្វាន់ធំ»។
លោក សាម៉េត បានបន្តទៀតថា «ពេលឃើញលេខ $10000 ភ្លាមក្នុងចិត្តដូចអរតិចៗ ព្រោះអត់ដែលដឹងថា ស្រាបៀរកម្ពុជាមានរង្វាន់១ម៉ឺនដុល្លារទេ។ ឲ្យមិត្តភក្តិជួយមើល គេថា ប្រហែលត្រូវ១ម៉ឺនរៀលហើយ។ ខ្ញុំអត់អស់ចិត្ត ក៏ឈប់ហូប ហើយជិះយកក្រវិលកំប៉ុងនោះមកដេប៉ូក្នុងខេត្ត ទើបដឹងថា ខ្ញុំត្រូវរង្វាន់១ម៉ឺនដុល្លារមែន ហើយក៏ហ៊ោរនៅមុខផ្ទះដេប៉ូហ្មងទៅ»។
ក្នុងថ្ងៃសែនចូលឆ្នាំចិន មានអតិថិជនពីររូប ដែលមានសំណាងឈ្នះរង្វាន់ធំពីស្រាបៀរកម្ពុជា។ អតិថិជនមានសំណាងមួយរូបទៀត គឺជាគ្រូបឋមសិក្សា នៅខេត្តបន្ទាយមានជ័យ។ ក្នុងរដូវកាលថ្មីនេះ ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ធំជាប្រាក់សុទ្ធតែប៉ុណ្ណោះ ដែលរូមមាន១,២០០ដុល្លារ ២,២០០ដុល្លារ និង១០,០០០ដុល្លារ សរុបប្រាំរង្វាន់ជារៀងរាល់ថ្ងៃ៕