(បឹងទន្លេសាប)៖ ដោយអនុវត្តតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំធ្វើការដុតបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់ ដែលមានសមាសភាពចូលរួម៖
* ក្រុមប្រតិបត្តិការពិសេស (កម្លាំងអន្តរាគមន៍អគ្គស្នងការ៣០នាក់ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហ៊ីង ស្រង់ និងមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចចំនួន ០៧នាក់) សរុប=៣៧នាក់។
* កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន ២១នាក់ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ។
* មន្រ្តីរដ្ឋបាលជលផល ០២នាក់។
* មន្រ្តីបរិស្ថាន ០៥នាក់។
* អភិបាលស្រុកបរិបូរណ៍ ០១នាក់។
* យោធាសឹករងស្រុក០២នាក់ កម្លាំងសរុបរួមចំនួន៦៨នាក់។
* ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលត្រូវបានដុតបំផ្លាញចោលនាពេលនោះរួមមាន៖
របាំងសាច់អួនប្រវែង ៩.១២៦ម, របាំងស្បៃមុង ៦៧០ម, លូសាច់អួន ១០០មាត់, កាប់បង្គោលបំផ្លាញចោល ៥.២៨០ដើម ។
បន្ទាប់មកទៀតលោក ចាន់ វ៉ាន់ធឿន បានបន្តដឹកនាំចុះពិនិត្យសភាពការណ៍បទល្មើស នៅចំណុចក្នុងភូមិសាស្រ្តកំពុងព្រះ, កោះក្រមុំ (តំបន់កដប) និងបានរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់រួមមាន៖ របាំងលបណរ៉ាវចំនួន០៨កន្លែង ប្រវែង=៥០០ម, ក្បាលឡុកលបណរ៉ាវ០៩មាត់។ កាប់បង្គោលបំផ្លាញចោលចំនួន ៧៥០ដើម, លែងកូនត្រីចំរុះចំនួន២៥គ.ម ចូលបឹងទន្លេ សាបវិញ៕