(ភ្នំពេញ)៖ ជាការពិតណាស់ យើងម្នាក់បានដឹងថា គ្រប់មនុស្សទាំងអស់រមែងតែងចង់ បានការចាប់អារម្មណ៍ និងចង់ក្លាយជាមនុស្សទាក់ទាញ ពីអ្នកនៅជុំវិញខ្លួនយើងមិនថាយើងជាអាជីវករ និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន អ្នកទីផ្សារ អ្នកទទួលបន្ទុកផ្នែកលក់ ឬបុគ្គលប្រភេទណាក៏ ដោយតែងចង់បាន។
តែផ្ទុយទៅវិញពួកគាត់ បានត្រឹមតែស្រម៉ៃចង់បាន ហើយមិនអាចក្លាយជាការពិតឡើយ ជាក់ស្តែងពួកគាត់តែងតែ មានការអៀនខ្មាស់ច្រើន ដោយមិនសូវហ៊ាននិយាយស្តី ពិសេសនៅតាមទីសាធារណៈ ឬពេលជួបមនុស្ស ឬមិត្តថ្មីណាមួយ។ ចំណែកអ្នកខ្លះក្លាហាន ក្នុងការនិយាយ ប៉ុន្តែបែរជាគ្មានអ្នកយកចិត្តទុកដាក់ ស្តាប់ទៅវិញ ព្រោះសិល្បៈទាក់ទាញ ក្នុងការនិយាយរបស់គាត់ នៅមានកម្រិត។
រីឯអ្នកខ្លះទៀត មានគម្រោងមានអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែអាជីវកម្មរបស់ខ្លួន មិនរីកចម្រើន ថែមទាំងថមថយទៀតផង។ បើដូចនេះតើអ្នកត្រូវធ្វើដូចម្តេច?
ដូចនេះ ដើម្បីដោះស្រាយនូវបញ្ហា ដែលកើតមានចំពោះលោកអ្នក Daily Plus នឹងធ្វើការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៧ស្ដីពី «FIRST IMPRESSION» ឬ «គន្លឹះទាក់ទាញចិត្តលើកដំបូង» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ ដែលមាន អ្នកចូលរួមប្រមាណ២០០០នាក់។
គួរបញ្ជាក់ផងដែរថា វគ្គនេះសក្ក័សមបំផុតនិស្សិត អ្នកដែលមិនសូវហ៊ាននិយាយ សម្រាប់អ្នកទីផ្សារអ្នកលក់ អ្នកធ្វើបទបង្ហាញគម្រោង អ្នកចង់ស្វែងរកការងារ អ្នកចង់ដែរមានបំណងចង់ធ្វើអាជីវកម្ម អ្នកចង់អោយមានប្រជាប្រិយភាព ចង់ជាអ្នកដឹកនាំដែល ពោរពេញដោយការគោរពស្រលាញ់៕
ទំនាក់ទំនងចូលរួម
069 283 287(កញ្ញា ចូម៉ា)
096 800 0057 (កញ្ញា ធារៈ)
078 957 722 (កញ្ញា ស្រីនីត)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 80 00 057 / 069 283 287 ឬ ចូលទៅកាន់ផេកហ្វេសបុក Daily Plus ( facebook.com/DailyPluss )