(ព្រះវិហារ)៖ លោក ដួង មុនី មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និង អាជ្ញធរដែនដី បានចុះ ត្រួតពិនិត្យ គុណភាពទំនិញ នៅតាមផ្ទះលក់ទំនិញ និងដេប៉ូនានា ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០១៧នេះ។
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួនកំពុងដាក់ តាំងលក់រួមមាន ទឹកផ្លែឈើចំណុះ២,១៦ លីត្រ,ទឹកក្រូចចំរុះចំណុះ ៣,៤១ លីត្រ,ទឹកម្ទេសចំណុះ៧,៤៨លីត្រ, ទឹកដោះគោខាប់ទម្ងន់១,៩គីឡូក្រាម,ស្ពៃកំប៉ុងទម្ងន់៧,៤៨គីឡូក្រាម,ផ្សិតកំប៉ុងទម្ងន់ ១,៧ គីឡូក្រាម,ទឹកសៀងទម្ងន់២,០៨ គីឡូក្រាមទំនិញខាងលើត្រូវបានដកហូតនិងត្រៀមដុតកំទេចចោល៕