Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់រថយន្ត​ដឹក​ទំនិញ​​៣គ្រឿង​​ទៀត ដើម្បីត្រួត​​ពិនិត្យ​​អនុលោមភាព

07-02-2017 15:44

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបាន ឃាត់រថយន្តដឹកទំនិញ៣គ្រឿងទៀត តាមដងផ្លូវក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​អនុលោមភាព នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ ដែលរថយន្តទាំងនេះ បាន​ធ្វើដំណើរមកពីព្រំប្រទល់ប្រទេសវៀតណាម។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្តដឹកទំនិញ៣គ្រឿងនេះ បានធ្វើឡើងដោយមាន​កិច្ចសហការពី​ កងរាជអាវុធហត្ថផងដែរ។

ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ​ទាំងអស់​ដែលនាំចូលមកពីបរទេស៕