(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរអង្គរ បានធ្វើការចាប់ឆ្នោតស្វែង រកគូស្វាមីភរិយាដែលមានសំណាង ឈ្នះរង្វាន់ពីកម្មវិធីចំណង​ដៃដ៏អស្ចារ្យ សម្រាប់គូស្វាមីភរិយាថ្មីលើកទី១ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន CTN ក្នុងកម្មវិធី រាត្រីកំសាន្តកាលពីសប្តាហ៍​កន្លង​ទៅនេះ ។

កញ្ញា ខេលី ឈឹង អ្នកតំណាងផ្នែកទីផ្សារក្រុមហ៊ុនស្រាបៀរអង្គរបានឲ្យដឹងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះ អតិថិជនរបស់ខ្លួន ដូច្នេះហើយទើបយើង សម្រេចផ្តល់ចំណងដៃដល់គូស្វាមីភរិយាថ្មី ដែលទិញស្រាបៀរអង្គរសម្រាប់កម្មវិធី អាពាហ៍ពិពាហ៍របស់ខ្លួនភ្លាមៗដូចជា ទឹកបរិសុទ្ធ ៥កេស សៀវភៅកត់ចំណងដៃ និងធុងទឹកកកដ៏ស្រស់ស្អាត១ បន្ថែមពីលើ​ឪកាស​ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា រថយន្តMazda pick up ទឹកប្រាក់ ៣,០០០ដល្លារ ទូរទស្សន៍ Samsung ៤០គ្រឿង, Ipad និងស្រាបៀរ អង្គរជាច្រើនរយកេសផ្សេងទៀត។

កញ្ញាបានបន្តទៀតថា សម្រាប់ការចាប់ឆ្នោតលើកទីមួយនេះ យើងបានរកឃើញអ្នកឈ្នះមកស្ទើរគ្រប់ខេត្តក្រុងនៃកម្ពុជាយើង ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ស្រាបៀរអង្គរទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់បងប្អូនខ្មែរមកពីគ្រប់​មជ្ឈដ្ឋាន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរអង្គរនឹងធ្វើការចាប់ឆ្នោតលើកបន្ទាប់ទៀតនៅក្នុងខែមេសា និងខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីស្វែងរកគូស្វាមីភរិយាដែលមាន សំណាង ជាបន្តទៀត។

សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីចំណងដៃដ៏អស្ចារ្យសម្រាប់គូស្វាមីភរិយាថ្មី សូមសាកសួរដេប៉ូចែកចាយស្រាបៀរ អង្គរដែលនៅជិតលោកអ្នក ឬទូរស័ព្ទមកលេខ៖ 012 996 322/016 979 299 ឬចូលទៅកាន់ fb.com/AngkorBeerOfficial ៕